Posts

Showing posts from October, 2020

ធាតុផ្សំនៃបទមនុស្សឃាតដោយអចេតនា

Image
📖ធាតុនីត្យានុកូលនៃបទមនុស្សឃាតដោយអចេតនា តាមធាតុនីត្យានុកូល បទមនុស្សឃាតដោយអចេតនា ជាប្រភេទមួយនៃបទល្មើសមជ្ឈិមដែលមានកំណត់ជាអត្ថបទច្បាប់ និងផ្តន្ទាទោសតាមមាត្រា ២០៧ ដល់​ មាត្រា ២០៩ នៃក្រមព្រហ្មទណ្ឌ​។ 📖ធាតុសត្យានុម័តនៃបទមនុស្សឃាតដោយអចេតនា តាមធាតុសត្យានុម័ត បទមនុស្សឃាតដោយអចេតនា ជាទម្រង់មួយនៃអំពើល្មើសមជ្ឈិមដែលប្រព្រឹត្តកើតចេញពីសញ្ញាណលក្ខណៈដូចមានចែងក្នុងមាត្រា​២០៧ នៃក្រមព្រហ្មទណ្ឌ ។ អនុលោមតាមមាត្រា ២០៧ នៃក្រមនេះ បទមនុស្សឃាតដោយអចេតនា​ ជាទម្រង់មួយនៃអំពើដែលធ្វើឲ្យស្លាប់អ្នកដទៃដោយការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា ឬការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ ។ 📖ធាតុអត្តនោម័តនៃបទមនុស្សឃាតដោយអចេតនា តាមធាតុអត្តនោម័ត បទមនុស្សឃាតដោយអចេតនា ជាប្រភេទមួយនៃអំពើល្មើសដែលការប្រព្រឹត្តកើតចេញពីកំហុសដោយអចេតនាសុទ្ធសាធ ។ កំហុសដោយអចេតនា ជាកំហុសដែលកើតចេញពីការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា ឬការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ ៕ ផ្សាយបន្តដោយ៖ Klart Dean  

តើថវិការជាតិគឺជាអ្វី?

Image
ថវិកាជាតិ គឺជារបាយការណ៍របស់រដ្ឋាភិបាលក្នុងការគ្រោងប្រមូលចំណូល និងចំណាយ ហើយអនុញ្ញាតឲ្យរដ្ឋាភិបាលកំណត់ថាតើខ្លួនមានប្រាក់គ្រប់គ្រាន់ឬទេ សម្រាប់ការចំណាយ? ថវិកាជាតិផ្តល់សិទ្ធិអំណាចឲ្យអង្គនីតិប្រតិបត្តិក្នុងការប្រមូល ចំណូល និងការអនុវត្តចំណាយ ដើម្បីសម្រេចឲ្យបាននូវគោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយភាព ក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ថវិកា គឺជាឧបករណ៍ដ៏សំខាន់បំផុតមួយរបស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួន និងមានឥទ្ធិពលលើជីវិតប្រចាំថ្ងៃ និងអនាគតរបស់សង្គមទាំងមូល។ សេចក្តីសម្រេចលើការធ្វើថវិកាមានផលប៉ះពាល់លើគ្រប់សកម្មភាព សេដ្ឋកិច្ច និងសង្គមកិច្ច រាប់តាំងពីកន្លែងដែលយើងរស់នៅ កន្លែងដែលយើងធ្វើការ មធ្យោបាយធ្វើដំណើរដែលយើងប្រើប្រាស់ ការថែទាំសុខភាព និងការអប់រំដែលយើងអាចទទួលបាន និងសុវត្ថិភាព អនាម័យ និងសេវាចាំបាច់នានាដែលយើងអាចទទួល។ នៅប្រទេសកម្ពុជា ថវិកាជាតិត្រូវបានរៀបចំជារៀងរាល់ឆ្នាំសម្រាប់ការអនុវត្តនៅក្នុងឆ្នាំប្រតិទិនបន្ទាប់ ដែលស្របពេលគ្នាជាមួយនឹងឆ្នាំសារពើពន្ធ។ ថវិកាជាតិត្រូវបានរៀបចំដោយរាជរដ្ឋាភិបាល និងចាំបាច់ត្រូវមានការអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភាមុនពេលអនុវត្ត។ ក្រោយពេលបានអនុម័តដោយអង្គនីតិបញ្ញត្តិ ថវ...

ការលែងលះប្ដីប្រពន្ឋ និងបែងចែកទ្រព្យសម្បត្តិ

Image
នៅពេលលែងលះគ្នាតើ ប្ដី-ប្រពន្ធ ត្រូវចែកទ្រព្យសម្បត្តិយ៉ាងណាដើម្បីយុត្តិធម៌ ? ផ្អែកតាមមាត្រា ៩៨០ នៃក្រមរដ្ឋប្បវេណី ការចែកទ្រព្យសម្បត្តិចំពោះប្ដី-ប្រពន្ធ ដែលព្រមព្រៀងគ្នាថាលែងលះត្រូវធ្វើឡើងដោយយុត្តិធម៌នៅចំពោះមុខតុលាការ ៖ ១, ជម្រើសទី១ ចៅក្រមនឹងទុកពេលឱ្យប្ដីប្រពន្ធទាំងពីរពិភាក្សាគ្នាក្នុងការបែកចែកទ្រព្យនោះ ។ ២, ក្នុងករណីដែលមិនអាចពិភាក្សាគ្នា ឬនិយាយមិនត្រូវគ្នាទេ គេត្រូវចែកទ្រព្យនោះតាមចំណុចនីមួយៗ ដូចខាងក្រោម ៖ ក- ប្ដី ឬប្រពន្ធ ត្រូវទទទួលទ្រព្យសម្បត្តិរបស់ខ្លួនដែលមានមុនពេលរៀបអាពាហ៍ពិពាហ៍ (ភាសាច្បាប់គេហៅថា “ទ្រព្យដោយឡែក” មាត្រា ៩៧២) មានន័យថា នរណាមានទ្រព្យប៉ុន្មានមុន    ពេលរៀបការ ត្រូវទទួលយកទ្រព្យទំហំប៉ុននោះវិញក្រោយពេលលែងលះរួច ។ ខ-បន្ថែមពីលើទ្រព្យដោយឡែក ប្ដី ឬប្រពន្ធ មានចំណែកយកទ្រព្យរួមទៀតម្នាក់ពាក់កណ្ដាល  (ទ្រព្យរួមគឺជាទ្រព្យដែលមានក្នុងអំឡុងពេលប្ដី-ប្រពន្ធរួមរស់នៅជាមួយគ្នា) មានន័យថា  ក្រោយចែកទ្រព្យដោយឡែករៀងៗខ្លួនហើយ តុលាការនឹងយកទ្រព្យរួមទាំងអស់ ដែលប្ដីប្រពន្ធ            នោះរកបានមកចែកជាពីរចំណែកទៀត ឱ្យទៅភាគីម្ខាងៗ ។ បញ្ជាក់៖ប្រសិនបើមានការទាមទារចំព...

តើអ្វីទៅជាអត្ថន័យនៃទោសព្រហ្មទណ្ឌ?

Image
ទោសព្រហ្មទណ្ឌ ចំពោះអ្នកសិក្សាស្វែងយល់អំពីទោសនេះពិតជានឹងបានយល់ច្បាស់នូវអត្ថន័យនៃទោសព្រហ្មទណ្ឌ។ ក្រៅពីនេះ អ្នកសិក្សានឹងបាន យល់កាន់តែស៊ីជម្រៅទៅទៀតអំពីស្ថានភាពទាំងមូលទូទៅអំពីទោសព្រហ្មទណ្ឌនេះ។ ហើយក៏មានបងប្អូនយើងមួយចំនួនមិនទាន់បានយល់ បានដឹងអំពីអត្ថន័យនៃទោសព្រហ្មទណ្ឌនេះដែរ ។ ដូច្នេះយើងខ្ញុំសូមលើកយកអត្ថន័យនៃទោសព្រហ្មទណ្ឌជូនបងប្អូនបានជ្រាបដូចខាងក្រោម ៖ យើងនឹងអោយអត្ថន័យនៃទោសព្រហ្មទណ្ឌនេះ តាមពីរបែប គឺ៖ កថាភាគទី១៖ គឺអត្ថន័យតាមបែបទស្សនវិជ្ជា ឬសង្គមវិទ្យា ទោសព្រហ្មទណ្ឌ គឺជាប្រតិកម្មរបស់សង្គម ឬក៏ជាការឆ្លើយតបរបស់សង្គមទៅនឹងអ្នកប្រព្រឹត្តបទល្មើស បានន័យថាប្រឆាំងជាមួយនឹងចារីនៃបទល្មើស ។ បទល្មើស គឺជាអំពើប្រឆាំងនឹងរដ្ឋ អំពើដែលនាំអោយមានគ្រោះថ្នាក់ដល់សង្គម អំពើប្រឆាំងនឹងច្បាប់ព្រហ្មទណ្ឌជាធរមាន និងត្រូវផ្តន្ទាទោសក្នុងបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ ។ ជាធម្មតាយើងដឹងហើយថា គ្រប់សង្គមទាំងអស់តែងតែមានធ្វើការកំណត់នូវច្បាប់ ដើម្បីធ្វើការគ្រប់គ្រងសង្គម ហើយក៏ដើម្បីធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបស់សង្គម កំណត់នូវវិធានការ កំណត់នូវសកម្មភាពមួយចំនួនដែលច្បាប់ហាមឃាត់ ហើយការប្រព្រឹត្តផ្ទុយទៅនឹងអំពើហាមឃាត់របស់សង្គម ពេ...

តើរបបគ្រប់គ្រងរដ្ឋលើពិភពលោកនេះមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

Image
នៅលើសកលលោកយើងនេះមានរបបគ្រប់គ្រងធំៗចំនួន៣ប្រភេទគឺ៖ ១, របបអត្តាធិបតេយ្យ៖ ជាប្រព័ន្ធនៃការគ្រប់គ្រងដែលក្នុងនេះអំណាចនិងរដ្ឋអំណាច ស្ថិតប្រមូលផ្តុំតែក្នុងដៃបុគ្គលតែម្នាក់ ។ ហើយរបបនេះមានទម្រង់រូបភាពមួយចំនួនដូចតទៅ៖ របបគ្រប់គ្រងផ្តាច់ការ៖ ក្នុងរបបគ្រប់គ្រងផ្តាច់ការអ្នកដឹកនាំម្នាក់ឬអ្នកដឹកនាំមួលក្រុមធ្វើការគ្រប់គ្រងត្រួតត្រាទាំងស្រុងលើគ្រប់ ឬទិដ្ឋភាពនៃជីវភាពសង្គមនិងសេដ្ឋកិច្ច។ របបរាជានិយមផ្តាច់ការ៖ ជាទម្រង់របបគ្រប់គ្រងអត្តាធិបតេយ្យមួយបែបផ្សេងទៀត ។ ក្នុងរបបនេះព្រះមហាក្សត្រ ព្រះមហាក្សត្រយានី ឬព្រះចៅអធិរាជកាន់អំណាចខ្ពស់បំផុតនៃរដ្ឋាភិបាល ព្រះមហាក្សត្រទទួលអំណាចគ្រប់គ្រងប្រទេសតាមរយៈការទទួលមតិអំណាចពីអ្នកស្នងរាជ្យមុន ជាទូទៅទទួលមរតកអំណាចតាមរយៈខ្សែលោហិតពីឪពុកមកកូន ពីបងមកប្អូនជាដើម ហើយអ្នកគ្រប់គ្រងប្រើប្រាស់អំណាចដោយឥតព្រំដែន និងពេញលេញទៅលើប្រជាពលរដ្ឋខ្លួន ។ ២, របបអប្បជនាធិបតេយ្យ៖ ជាប្រព័ន្ធគ្រប់គ្រងដែលអំណាចគ្រប់គ្រងស្ថិតនៅក្នុងដៃវរជនក្រុមតូច  ។ ប្រភពអំណាចដែលជនមួយក្រុមនោះទទួលបានដោយសារតែជនទាំងនោះមានអំណាច ទ្រព្យសម្បត្តិ អំណាចផ្នែកខាងយោធា ឋានៈសង្គមខ្ពង់ខ្ពស់ ។ ៣, របបប្រជាធិបតេយ្យ៖ ជាប្រព័ន្ធគ្រប់គ្រង ដែលក្នុ...

ស្វែងយល់អំពីទម្រង់គ្រប់គ្រងរដ្ឋ/តើរដ្ឋមានប៉ុន្មានប្រភេទ? អ្វីខ្លះ? និងគ្រប់គ្រងយ៉ាងដូចម្ដេច?

Image
សេចក្ដីផ្ដើម៖ នាពេលបច្ចុប្បន្ននៅលើពិភពលោកការគ្រប់គ្រងដឹកនាំប្រទេសនីមួយៗ សុទ្ធតែមាន លក្ខណៈខុសគ្នាៗដោយពឹងផ្អែកលើគោលនយោបាយរបស់ប្រទេសរៀងៗខ្លួន។ ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជា ជាប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ក្នុងការដឹកនាំប្រទេសត្រូវមានការជ្រើសតាំងអ្នកដឹកនាំប្រទេសដោយការបោះឆ្នោតជាសេរីដែល ប្រជាពលរដ្ឋជាអ្នកបោះឆ្នោតអោយដឹកនាំប្រទេសអោយមានការអភិវឌ្ឍន៏ និងរីកចំរើនលើ គ្រប់វិស័យ។ ម្យ៉ាងវិញទៀតប្រទេសកម្ពុជាដឹកនាំដោយនាយករដ្ឋមន្ត្រីដោយក្រោមការគ្រប់ គ្រងរបស់ព្រះមហាក្សត្រដែលជាប្រមុខរដ្ឋ។ ជាទូទៅប្រទេសកម្ពុជាជារដ្ឋដែលប្រកាន់យកអំណាច និងការអនុវត្តន៏តាមទ្រឹស្ដីរបស់លោក ម៉ុងតេស ហ្សឹដែលបែងចែកអំណាច៣ធំៗគឺ៖ - អំណាចនីតិបញ្ញត្តិ - អំណាចនីតិប្រតិបត្តិ - អំណាចតុលាការ អំណាចនីមួយៗត្រូវបានបែងចែកដាច់ដោយឡែកពីគ្នា។អំណាចនីតិបញ្ញត្តិដឹកនាំដោយសភា អំណាចនីតិប្រតិបត្តិដឹកនាំដោយរដ្ឋាភិបាល និងអំណាចតុលាការដឹកនាំដោយសាលាជំរៈក្ដីនានា ហើយអំណាចទាំងបីនេះអនុវត្តការងាររបស់ខ្លួនដោយឯករាជ្យពីគ្នា។ ១, រដ្ឋទោល រដ្ឋទោល គឺជារដ្ឋដែលគ្មានរដ្ឋណាមួយចំណុះអោយខ្លួន ហើយខ្លួនក៏គ្មាននៅជាចំណុះអោយរដ្ឋណាមួយដែរ ពោលគឺអំណាចគ្រប់គ្រងរដ្ឋប្រកបដោយអធិ...

តើ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​មាន​ចំនួន​ប៉ុន្មាន និង​ធ្វើ​វិសោធនកម្ម​ប៉ុន្មាន​ដង​?

Image
  លោក​ តាំង រតនា អគ្គលេខាធិការ នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​រសៀល​ថ្ងៃ​ទី២១ ខែ​កញ្ញា​ថា នៅ​ក្នុង​បរិបទ​ជា​រដ្ឋ​ទំនើប គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៧​មក ​កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ​ចំនួន​៦ ដែល​មាន​ការ​ផ្លាស់ប្តូរ​ពី​រដ្ឋធម្មនុញ្ញ​មួយ​ទៅ​រដ្ឋ​ធម្មនុញ្ញ​មួយ អាស្រ័យ​ទៅ​តាម​បរិបទ​នយោបាយ​របស់​ប្រទេស ចាប់​ពី​ឆ្នាំ​១៩៤៧ រហូត​មក​ដល់​ឆ្នាំ១៩៩៣។ ក្នុង​នោះ រួមមាន៖ រដ្ឋ​ធម្មនុញ្ញ​ទី១ ត្រូវ​បាន​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៤៧ (នៅ​ក្នុង​របប​ព្រះរាជាណាចក្រ​ទី​១) រដ្ឋ​ធម្ម​នុញ្ញទី២ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៧២ (បន្ទាប់​ពី​ផ្លាស់​ប្តូរ​របប) រដ្ឋធម្មនុញ្ញ​ទី​៣ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៧៦ (របប​កម្ពុជា​ប្រជាធិបតេយ្យ) រដ្ឋធម្មនុញ្ញ​ទី៤ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៨១ (របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា) រដ្ឋធម្មនុញ្ញ​ទី៥ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៨៩ (ក្នុង​របប​រដ្ឋ​កម្ពុជា​) រដ្ឋ​ធម្មនុញ្ញ​ទី​៦ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​ក្នុង​ឆ្នាំ​១៩៩៣​។ លោក​ តាំង រតនា អគ្គលេខាធិការ នៃ​ក្រុម​ប្រឹក្សា​ធម្មន...

រចនាសម្ព័ន្ធតុលាការ

Image
  ក, ច្បាប់ស្តីពី ការរៀបចំអង្គការតុលាការ​ ដែលបានអនុម័តកាលពី ឆ្នាំ ២០១៤ បានបង្កើតតុលាការជំនាញនៅក្នុងរចនាសម្ព័ន្ធតុលាការដែលមានស្រាប់។​ តុលាការជំនាញទាំងនេះរួមមាន​ តុលាការស៊ីវិល តុលាការព្រហ្មទណ្ឌ តុលាការពាណិជ្ជកម្ម និងតុលាការការងារ។ ច្បាប់មួយនេះក៏បានបញ្ជាក់ផងដែរថា អង្គភាពរដ្ឋបាលរបស់តុលាការនៅគ្រប់កំរិត គឺស្ថិតនៅក្រោមរដ្ឋបាលកណ្តាលរបស់ក្រសួងយុត្តិធម៌។ ច្បាប់ដដែលនេះក៏បានបង្កើតទ្បើងនូវសាលាឧទ្ធរណ៍ប្រចាំតំបន់ ។ សភាជំនាញចំនួន ៥ ​ត្រូវបានបង្កើតទ្បើងក្នុងសាលាឧទ្ធរណ៍ ដែលរួមមាន សភាព្រហ្មទណ្ឌ សភាស៊ីវិល​ សភាស៊ើបសួរ សភាពាណិជ្ជកម្ម និង សភាការងារ។ តុលាការ​កំពូលមានសភាជំនាញតែ ៤ ប៉ុណ្ណោះ គឺ សភាព្រហ្មទណ្ឌ សភាស៊ីវិល​​ សភាពាណិជ្ជកម្ម និង សភាការងារ។ តុលាការជំនាញ ឬសភាជំនាញេផ្សេងទៀត អាចត្រូវបានបង្កើតក្នុងតុលាការនៅគ្រប់កំរិតទាំងអស់។ ខ, គោលនយោបាយជំនួយផ្នែកច្បាប់ត្រូវបានបង្កើតឡើងកំណត់ថវិកា និង អនុម័ត៖ ក្រសួងយុត្តិធម៌បានបង្កើនថវិកាជាតិសម្រាប់ជំនួយផ្នែកច្បាប់ និងបង្កើតគោលនយោបាយជំនួយផ្នែកច្បាប់ស្របជាមួយគោលការណ៍​ និងសេចក្តីណែនាំរបស់អង្គការសហប្រជាជាតិស្តីពីជំនួយផ្នែកច្បាប់នៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។ គ, សាលក្រមស...

ច្បាប់ និងប្រព័ន្ធតុលាការ

Image
  បើ​ទោះជា​មាន​រដ្ឋធម្មនុញ្ញ​សរសេរ​ជាង​ ២០​ឆ្នាំ​មក​កន្លង​មក​ហើយ​ ក៏​នីតិរដ្ឋ​នៅ​ប្រទេស​កម្ពុជា​ នៅ​តែ​ក្មេង​ខ្ចី​នៅឡើយ​ ហើយ​នៅ​តែ​បន្ត​ប្រែប្រួល​​ទ្រង់ទ្រាយ​ ដោយ​កត្តា​និង​ភ្នា​ក់​ងារខាងក្នុង ​និង​ក្រៅ​ជា​ច្រើន​។​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣​ គឺជា​ច្បាប់​កំពូល​ និងកំណត់ការ​រៀបចំ​គ្រប់គ្រង​រដ្ឋាភិបាល​ និង​ស្ថាប័ន​របស់​ប្រទេស​នេះ​។​ ច្បាប់​ និង​បទបញ្ជា​រទាំង​ឡាយ​ កើត​ចេញ​មក​ពី​រដ្ឋធម្មនុញ្ញ​ និង​ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​។ (១)បញ្ហា​ជា​ច្រើន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ រួម​បញ្ចូល​ទាំង​ អធិបតេយ្យភាព​ តួនាទី​ និង​ឋានៈ​របស់​ព្រះមហាក្សត្រ​ សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដំណើរការ​របស់​រដ្ឋសភា​ ព្រឹទ្ធសភា​ សមាជ​ និង​រដ្ឋាភិបាល​ ព្រមទាំង​ដំណើរការ​នៃ​ស្ថាប័ន​តុលាការ​ ក្រុមប្រឹក្សាធម្មនុញ្ញ​ និង​រដ្ឋបាល​របស់​រដ្ឋ​។​​ច្បាប់​ និង​ក្រឹត្យ​ទាំងឡាយ​ មាន​ឋានានុក្រម​ ហើយ​ត្រូវ​ស្រប​ទៅ​នឹង​អត្ថបទ​ដែល​មាន​ឋានានុក្រម​ខ្ពស់​ជាង​។​រដ្ឋធម្មនុញ្ញ​ ច្បាប់​កំពូល​។​សន្ធិសញ្ញា​អន្តរជាតិ​​ បន្ទាប់​ពី​ទទួល​បាន​សច្ចា​នុ​ម័ត​ សន្ធិសញ្ញា​ និង​អនុសញ្ញា​អន្តរជាតិ​ នឹង​មាន​អាន...

គន្លឹះសម្រាប់អ្នកដែល​ចង់​ក្លាយ​ជា​មេធាវី​ដ៏​ពូកែ​មួយ​រូប​

Image
  តួ​នាទី​របស់​មេធាវី​ គឺ​ជួយ​ណែនាំ​​បង្ហាញ​ផ្លូវ​អំពី​ច្បាប់ ​​ឬ​តវ៉ា​ក្តី​ឲ្យ​កូនក្តីដោយ​មាន​ជំនាញ​ និង​ភាព​ប៉ិនប្រសប់។ ដូច្នេះហើយចង់ក្លាយទៅជាមេធាវីពូកែម្នាក់មិនមែនជារឿងងាយនោះឡើយ ពោលគឺត្រូវឆ្លងកាត់ការរៀនសូត្រ និងស្រាវជ្រាវយូរឆ្នាំ។  ខាងក្រោមនេះ ជាគន្លឹះដែល​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​មេធាវី​ដ៏​ឆ្នើម​ម្នាក់៖  ១) ដឹង​ច្បាស់​អំពី​ច្បាប់៖ អ្នក​ត្រូវ​តាម​ឲ្យ​ទាន់​អំពី​ច្បាប់​ពី​ព្រោះ​ថា​មាន​ច្បាប់​ថ្មី​ៗ​បាន​បង្កើត​ឡើង ​ឬ​ត្រូវ​បាន​​ផ្លាស់​ប្តូរ។ ​ប្រសិន​បើ។​អ្នក​តាម​មិន​ទាន់​ទេ វា​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​តវ៉ា​រឿង​ក្តី​របស់​អ្នក។  ២) ធ្វើ​ការ​ស្រាវជ្រាវ​ជាប្រចាំ៖ ប្រសិន​ជា​អ្នក​ទទួល​បាន​រឿង​ក្តី​ដែល​អ្នក​ពុំ​ធ្លាប់​ធ្វើ​ពី​មុន​មក អ្នក​គួរ​តែ​ចំណាយ​ពេល​ខ្លះ​ក្នុង​ការ​ស្រាវជ្រាវ ​និង​សិក្សា​ពី​ច្បាប់​ ឬ​រឿង​ក្តី​នោះ។ កុំ​គិត​ថា​អ្នក​ដឹង​រឿង​គ្រប់យ៉ាង​ទោះ​បី​ជា​អ្នក​ធ្វើ​ជា​មេធាវី​រាប់​ឆ្នាំ​​ហើយក៏​ដោយ។ ​​​៣) បង្កើន​សមត្ថភាព​ការ​គិតត្រិះរិះ​របស់​អ្នក៖ ដើម្បី​ក្លាយ​ជា​មេធាវី​ដ៏​ពូកែ​ម្នាក់​ អ្នក​ត្រូវ​មាន​សមត្ថភាព​មើល​រឿង​ក្តី​បាន​គ្រប់​ជ្រុង​ជ្រោយដើម្បី​រក​ដំណោះ​ស្រាយ...

តើ​តុលាការ​មាន​ប៉ុន្មាន​ថ្នាក់ និង​មាន​នីតិវិធី​ជំនុំ​ជម្រះ​យ៉ាងដូចម្ដេច​?

Image
លោក មេធាវី យុង ផានិត ប្រធាន​ក្រុម​មេធាវី​ច្បាប់ ​និង​ពិគ្រោះ​យោបល់​នៃ​គណៈ​មេធាវី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ នៅ​ក្នុង​វិស័យ​ច្បាប់​តាម​ការ​កត់​សម្គាល់​ជា​ទូទៅ​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​គ្រាន់​តែ​ដឹង​ថា​តុលាការ​ និង​ការ​ជំនុំ​ជម្រះ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​យល់​អំពី​ដំណើរការ​នៃ​ការ​ជំនុំ​ជម្រះ​ឲ្យ​បាន​ស៊ី​ជម្រៅ​ឡើយ​។ ដើម្បី​​ជ្រាប​ថា តុលាការ​ចែក​ចេញ​ជា​ប៉ុន្មាន​ថ្នាក់ និង​នីតិវិធី​ជំនុំ​ជម្រះ​យ៉ាង​ណា​នោះ​លោក​មេធាវី យុង ផានិត ដែល​ជា​ប្រធាន​ក្រុម​មេធាវី​ច្បាប់ ​និង​ពិគ្រោះ​យោបល់​របស់​គណៈមេធាវី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម​៖ ពាក្យ​ថា «​តុលាការ​» នៅ​ប្រទេស​កម្ពុជា​តាម​ច្បាប់​ត្រូវ​បាន​បែង​ចែក​ជា​ប៉ុន្មាន​ថ្នាក់​? មុន​នឹង​ខ្ញុំ​បក​ស្រាយ​អំពី​តួ​សមាសភាព​របស់​ចៅក្រម ​និង​ព្រះរាជអាជ្ញា​ពេល​សវនាការ​ជំនុំ​ជម្រះ​ប្រជា​ពលរដ្ឋ​គួរ​គប្បី​ស្វែង​យល់​ពី​ចំណាត់​ថ្នាក់​របស់​តុលាការ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ជា​មុន​សិន​។ តាម​ច្បាប់​តុលាការ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បែង​ចែក​ជា​២​ថ្នាក់​ គឺ​តុលាការ​ជាន់​ទាប​ដែល​មាន​សាលា​ដំបូង​...