តើចៅក្រម និងព្រះរាជអាជ្ញាចែកចេញជាប៉ុន្មាន?


នៅក្នុងប្រព័ន្ធគតិយុត្តិកម្ពុជា

ក, ចៅក្រមត្រូវបានបែងចែកជាពីរគឺ៖ ចៅក្រមអសនៈ និងចៅក្រមអយ្យការ។

១, ចៅក្រមអសនៈ (អាចហៅម្យ៉ាងទៀតថាចៅក្រមអង្គុយ) គឺជាចៅក្រមនៃផ្នែកយុត្តាធិការ (ផ្នែកតុលាការ) ដែលមានអំណាចជំនុំជម្រះក្តី និងសម្រេចសេចក្តីដោយសាលក្រម សាលដីកា និងដីកាសម្រេច ។ 

មួយវិញទៀតនៅក្នុងនីតិវិធីព្រហ្មទណ្ឌ 

ចៅក្រមអសនៈត្រូវបានបែងចែកជាពីរទៀតគឺ៖ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ។

២, ចៅក្រមអយ្យការ (អាចហៅថាម្យ៉ាងទៀតថាចៅក្រមឈរ ព្រោះចៅក្រមឈរត្រូវក្រោកឈរនៅពេលធ្វើសេចក្តីសន្និដ្ឋានប្តឹងសុំ) ត្រូវបានស្គាល់ថាជា ព្រះរាជអាជ្ញាដែលមានតួនាទីការពារផលប្រយោជន៍សាធារណៈ និងធានាសុខសណ្តាប់ធ្នាប់សង្គម តាមរយៈការធ្វើបណ្តឹងអាជ្ញា ប្តឹងទៅតុលាការដើម្បីឲ្យតុលាការផ្ដន្ទាទោសជនល្មើស។



ខ, ក្រឡាបញ្ជី គឺជាមន្ត្រីជាន់កណ្តាលខាងតុលាការ និងជាលេខាធិការផ្ទាល់របស់ចៅក្រម និងព្រះរាជអាជ្ញាក្នុងការជួយសម្រួលនូវការងារបច្ចេកទេសផ្នែកនីតិវិធីនៃរឿងក្តី ។ 

ក្រឡាបញ្ជីត្រូវបានបែងចែកជាពីរគឺ៖

- ក្រឡាបញ្ជីតុលាការ(ចៅក្រម) 

- និង ក្រឡាបញ្ជីអយ្យការ(ព្រះរាជអាជ្ញា) ។



ប្រភព៖ មេធាវី លី ឆេង

ផ្សាយបន្តដោយ៖ Klart Dean







 

Comments

Popular posts from this blog

តើរបបគ្រប់គ្រងរដ្ឋលើពិភពលោកនេះមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

តើគេចែកបណ្ដឹងជាប៉ុន្មានប្រភេទ?អ្វីខ្លះ?

ប្រវត្តិកោះត្រល់

ច្បាប់ស្ដីពី៖ អន្តោប្រវេសន៍(១៩៩៤)

តើអ្វីទៅជាអាជ្ញាយុកាល?

នីតិវិធីនៃការលែងលះ និងកូន

ស្វែងយល់អំពីទម្រង់គ្រប់គ្រងរដ្ឋ/តើរដ្ឋមានប៉ុន្មានប្រភេទ? អ្វីខ្លះ? និងគ្រប់គ្រងយ៉ាងដូចម្ដេច?

យល់ដឹងផ្នែកច្បាប់៖ អាហារកាតព្វកិច្ចតាមផ្លូវច្បាប់

រចនាសម្ព័ន្ធតុលាការ