ធាតុផ្សំនៃបទលួច

 

ធាតុនីត្យានុកូលនៃបទលួច
តាមធាតុនីត្យានុកូល បទលួច ជាប្រភេទមួយនៃអំពើល្មើសព្រហ្មទណ្ឌដែលមានអត្ថបទច្បាប់ចែង និងឲ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ ។

ដោយអនុលោមតាមមាត្រា ៣៥៣ និង មាត្រា​​ ៣៥៤ នៃក្រមព្រហ្មទណ្ឌ ជាវិធានកំណត់បទល្មើស ថាតើអ្វីទៅហៅថា អំពើលួច ? និងទម្រង់នៃអំពើលួចឋាមពល ដែលតម្រូវឲ្យចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ពិសេសដោយឡែក ។ មាត្រា ៣៥៥ នៃក្រមព្រហ្មទណ្ឌ កំណត់វិធានលួចក្នុងគ្រួសារដែលជាបទបញ្ញាត្តិពិសេសផ្តល់អភ័យឯកសិទ្ធិចំពោះការលួចក្នុងសាច់ញាតិ ឬសហព័ន្ធ មិនឲ្យមានការទទួលខុសត្រូវព្រហ្មទណ្ឌ ។


ធាតុសត្យានុម័តនៃបទលួច
តាមធាតុសត្យានុម័ត បទលួច ជាទម្រង់មួយនៃអំពើល្មើសព្រហ្មទណ្ឌដែលប្រព្រឹត្តកើតចេញពីសញ្ញាណលក្ខណៈ ដែលមានក្នុងមាត្រា ៣៥៣ ដល់ មាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។ ដូច្នេះនៅក្នុងធាតុសត្យានុម័តនៃបទលួចមាននូវអំពើល្មើសមួយចំនួនរួមមាន៖ អំពើលួចដោយការលាក់បំបាំង, អំពើលួចដោយប្រើហិង្សា, អំពើលួចដោយការកាប់គាស់ទម្លុះទម្លាយ,ទ្រព្យសម្បត្តិ ឬវត្ថុដែលលួចនោះជាទ្រព្យកម្មសិទ្ធិរបស់អ្នកដទៃ, ទ្រព្យសម្បត្តិ ឬវត្ថុដែលលួចនោះ ជារូបទ្រព្យ ឬអរូបទ្រព្យ ,​ អំពើប៉ុនប៉ងលួច, អំពើលួចទ្រព្យសម្បត្តិរបស់បុព្វញាតិ ឬបច្ឆាញាតិ​ និងអំពើលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃទៅប្រើមួយរយៈ ។


ធាតុអត្តនោម័តនៃបទលួច
តាមធាតុអត្តនោម័ត បទលួច ជាប្រភេទមួយនៃអំពើល្មើសព្រហ្មទណ្ឌដែលការប្រព្រឹត្តកើតចេញពីកំហុសដោយចេតនា​ ឬដោយចេតនាគិតទុកជាមុន ។

ប្រភព៖ វិថី ច្បាប់
ផ្សាយបន្តដោយ៖ Klart Dean







Comments

Popular posts from this blog

តើរបបគ្រប់គ្រងរដ្ឋលើពិភពលោកនេះមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

តើចៅក្រម និងព្រះរាជអាជ្ញាចែកចេញជាប៉ុន្មាន?

តើគេចែកបណ្ដឹងជាប៉ុន្មានប្រភេទ?អ្វីខ្លះ?

ប្រវត្តិកោះត្រល់

ច្បាប់ស្ដីពី៖ អន្តោប្រវេសន៍(១៩៩៤)

តើអ្វីទៅជាអាជ្ញាយុកាល?

នីតិវិធីនៃការលែងលះ និងកូន

ស្វែងយល់អំពីទម្រង់គ្រប់គ្រងរដ្ឋ/តើរដ្ឋមានប៉ុន្មានប្រភេទ? អ្វីខ្លះ? និងគ្រប់គ្រងយ៉ាងដូចម្ដេច?

យល់ដឹងផ្នែកច្បាប់៖ អាហារកាតព្វកិច្ចតាមផ្លូវច្បាប់

រចនាសម្ព័ន្ធតុលាការ