ធាតុផ្សំនៃបទមនុស្សឃាតដោយអចេតនា


📖ធាតុនីត្យានុកូលនៃបទមនុស្សឃាតដោយអចេតនា

តាមធាតុនីត្យានុកូល បទមនុស្សឃាតដោយអចេតនា ជាប្រភេទមួយនៃបទល្មើសមជ្ឈិមដែលមានកំណត់ជាអត្ថបទច្បាប់ និងផ្តន្ទាទោសតាមមាត្រា ២០៧ ដល់​ មាត្រា ២០៩ នៃក្រមព្រហ្មទណ្ឌ​។


📖ធាតុសត្យានុម័តនៃបទមនុស្សឃាតដោយអចេតនា

តាមធាតុសត្យានុម័ត បទមនុស្សឃាតដោយអចេតនា ជាទម្រង់មួយនៃអំពើល្មើសមជ្ឈិមដែលប្រព្រឹត្តកើតចេញពីសញ្ញាណលក្ខណៈដូចមានចែងក្នុងមាត្រា​២០៧ នៃក្រមព្រហ្មទណ្ឌ ។

អនុលោមតាមមាត្រា ២០៧ នៃក្រមនេះ បទមនុស្សឃាតដោយអចេតនា​ ជាទម្រង់មួយនៃអំពើដែលធ្វើឲ្យស្លាប់អ្នកដទៃដោយការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា ឬការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ ។


📖ធាតុអត្តនោម័តនៃបទមនុស្សឃាតដោយអចេតនា
តាមធាតុអត្តនោម័ត បទមនុស្សឃាតដោយអចេតនា ជាប្រភេទមួយនៃអំពើល្មើសដែលការប្រព្រឹត្តកើតចេញពីកំហុសដោយអចេតនាសុទ្ធសាធ ។ កំហុសដោយអចេតនា ជាកំហុសដែលកើតចេញពីការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា ឬការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ ៕


ផ្សាយបន្តដោយ៖ Klart Dean




 

Comments

Popular posts from this blog

តើរបបគ្រប់គ្រងរដ្ឋលើពិភពលោកនេះមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

តើអ្វីទៅជាអាជ្ញាយុកាល?

តើចៅក្រម និងព្រះរាជអាជ្ញាចែកចេញជាប៉ុន្មាន?

តើពាក្យ “ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត” មានអត្ថន័យយ៉ាងណា?

តើគេចែកបណ្ដឹងជាប៉ុន្មានប្រភេទ?អ្វីខ្លះ?

ស្វែងយល់អំពីទម្រង់គ្រប់គ្រងរដ្ឋ/តើរដ្ឋមានប៉ុន្មានប្រភេទ? អ្វីខ្លះ? និងគ្រប់គ្រងយ៉ាងដូចម្ដេច?

នីតិវិធីនៃការលែងលះ និងកូន

រចនាសម្ព័ន្ធតុលាការ

ប្រវត្តិកោះត្រល់

ច្បាប់ស្ដីពី៖ អន្តោប្រវេសន៍(១៩៩៤)