តើអ្វីទៅជាអាជ្ញាយុកាល?
អាជ្ញាយុកាលនៃបទល្មើស ឬអាជ្ញាយុកាលនៃបណ្តឹងអាជ្ញា ជារយៈពេលមួយកំណត់ដោយច្បាប់ ដែលផុតរយៈពេលនេះ ព្រះរាជអាជ្ញាពុំអាចធ្វើការចោទប្រកាន់បានទេ ឬអាចនិយាយបានម្យ៉ាងទៀតថា ព្រះរាជអាជ្ញាពុំអាចដាក់បណ្តឹងអាជ្ញាឲ្យមានចលនាបានឡើយ។ជាគោលការណ៍ អាជ្ញាយុកាលនៃបទល្មើសចាប់ផ្តើមគិតពីថ្ងៃដែលបានប្រព្រឹត្តបទល្មើសតទៅ។ ហើយថិរវេលានៃអាជ្ញាយុកាលនៃបទល្មើសមានដូចតទៅ៖
- ១៥ឆ្នាំ ចំពោះបទឧក្រិដ្ឋ
- ៥ឆ្នាំ ចំពោះបទមជ្ឈឹម
- ១ឆ្នាំ ចំពោះបទលហុ
អាជ្ញាយុកាលនៃទោស ជារយៈពេលមួយកំណត់ដោយច្បាប់ដែលផុតរយៈពេលនេះ ទោសពុំអាចអនុវត្តបានទៀតទេ។ ថិរវេលានេះ ចាប់ផ្តើមគិតពីថ្ងៃដែលសេចក្តីសម្រេចផ្តន្ទាទោសបានចូលជាស្ថាពរ។ រីឯថិរវេលាអាជ្ញាយុកាលនៃទោសមានដូចតទៅ៖
- ទោសដែលប្រកាស ចំពោះបទឧក្រិដ្ឋមានអាជ្ញាយុកាល ២០ឆ្នាំ។
- ទោសដែលប្រកាស ចំពោះបទមជ្ឈឹមមានអាជ្ញាយុកា ៥ឆ្នាំ។
- ទោសដែលប្រកាស ចំពោះបទលហុមានអាជ្ញាយុកាល ១ឆ្នាំ៕
ផ្សាយបន្តដោយ៖ Klart Dean




Comments
Post a Comment