តើថវិការជាតិគឺជាអ្វី?


ថវិកាជាតិ គឺជារបាយការណ៍របស់រដ្ឋាភិបាលក្នុងការគ្រោងប្រមូលចំណូល និងចំណាយ ហើយអនុញ្ញាតឲ្យរដ្ឋាភិបាលកំណត់ថាតើខ្លួនមានប្រាក់គ្រប់គ្រាន់ឬទេ សម្រាប់ការចំណាយ? ថវិកាជាតិផ្តល់សិទ្ធិអំណាចឲ្យអង្គនីតិប្រតិបត្តិក្នុងការប្រមូល ចំណូល និងការអនុវត្តចំណាយ ដើម្បីសម្រេចឲ្យបាននូវគោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយភាព ក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច។


ថវិកា គឺជាឧបករណ៍ដ៏សំខាន់បំផុតមួយរបស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួន និងមានឥទ្ធិពលលើជីវិតប្រចាំថ្ងៃ និងអនាគតរបស់សង្គមទាំងមូល។ សេចក្តីសម្រេចលើការធ្វើថវិកាមានផលប៉ះពាល់លើគ្រប់សកម្មភាព សេដ្ឋកិច្ច និងសង្គមកិច្ច រាប់តាំងពីកន្លែងដែលយើងរស់នៅ កន្លែងដែលយើងធ្វើការ មធ្យោបាយធ្វើដំណើរដែលយើងប្រើប្រាស់ ការថែទាំសុខភាព និងការអប់រំដែលយើងអាចទទួលបាន និងសុវត្ថិភាព អនាម័យ និងសេវាចាំបាច់នានាដែលយើងអាចទទួល។

នៅប្រទេសកម្ពុជា ថវិកាជាតិត្រូវបានរៀបចំជារៀងរាល់ឆ្នាំសម្រាប់ការអនុវត្តនៅក្នុងឆ្នាំប្រតិទិនបន្ទាប់ ដែលស្របពេលគ្នាជាមួយនឹងឆ្នាំសារពើពន្ធ។ ថវិកាជាតិត្រូវបានរៀបចំដោយរាជរដ្ឋាភិបាល និងចាំបាច់ត្រូវមានការអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភាមុនពេលអនុវត្ត។ ក្រោយពេលបានអនុម័តដោយអង្គនីតិបញ្ញត្តិ ថវិកាជាតិក្លាយទៅជាច្បាប់។

ថវិកាជាតិត្រូវបានបែងចែកជាក្រុម និងប្រភេទ ហើយធ្វើចំណាត់ថ្នាក់ជាជំពូក គណនី និងអនុគណនី។ ដើម្បីដឹងថាអ្វីខ្លះគឺជាធាតុរបស់ជំពូក គណនី និងអនុគណនីថវិកាទាំងនេះ សូមមើលប្រកាសលេខ១៤៤៨ របស់ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ។

យោងតាមថវិកាសង្ខេបឆ្នាំ២០២០នេះ រដ្ឋនឹងគ្រោងបង្កើនចំណូលសរុបថវិការរដ្ឋដល់ ៣២ ៦៣៩៦៣៣ លានរៀល ដែលក្នុងនោះ ចំណូលមូលធនក្នុងប្រទេស មានចំនួន ១៩៣ ៣៤១ លានរៀល ចំណូលចរន្ដថវិកាថ្នាក់ក្រោមជាតិ ២ ២៤៣៧៧៨ លានរៀល ចំណូលមូលធនក្រៅប្រទេស ៦៣០៣ ១៩០ លានរៀល ចំណូលចរន្ដថវិកាថ្នាក់ជាតិ ២៣ ៨៩៩ ៣២៤ លានរៀល ដែលក្នុងនោះមាន ចំណូលគយ និងរដ្ឋាករ ៤៩% ចំណូលពន្ធដារ ៣៩% និងចំណូលមិនមែនសារពើពន្ធ ១២%។

ដោយឡែក កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល​បាន​អនុម័ត​កញ្ចប់​ថវិកាជាតិ​សម្រាប់​ចាយវាយ​ក្នុង​ឆ្នាំ​២០២១​ខាងមុខ​ ប្រមាណ​៧,៥០០​លាន​ដុល្លារ​ ដែល​ថយ​ចុះ​១.៩%​ ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​២០២០​។ បើ​តាម​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ចំណោម​ថវិកា​៧៥០០​លាន​ដុល្លារ​នោះ​ ក៏​មាន​ដែរ​ផែនការ​ខ្ចី​លុយ​ពី​បរទេស​ប្រមាណ​២​ពាន់​លាន​ដុល្លារ​ដើម្បី​មក​បង្គ្រប់​ ខណៈ​ផែនការ​ប្រមូល​ពន្ធ​នៅ​ឆ្នាំ​២០២១​នឹង​ថយ​ចុះ​រង្វង់​ជិត​១៧%​។


ការកាត់បន្ថយនេះត្រូវបានគេមើលឃើញថា ដោយសារតែការជះឥទ្ធិពលអវិជ្ជមាននៃវិបត្ដិកូវីដ១៩ទៅលើសេដ្ឋកិច្ចកម្ពុជា និងការចំណាយយ៉ាងច្រើនរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការស្ដារសេដ្ឋកិច្ចសង្គមនៅក្នុងឆ្នាំ២០២០៕


ប្រភព៖  Cambonomic Times

ផ្សាយបន្តដោយ៖ Klart Dean




អាចទាញយក ថវិកាសង្ខេប ឆ្នាំ២០២០៖

[https://www.mef.gov.kh/.../BUDGET_IN_BRIEF_Fiscal_Year...]


#cambonomicTimes #Budget_in_Brief_Fiscal_Year2020

 

Comments

Popular posts from this blog

តើរបបគ្រប់គ្រងរដ្ឋលើពិភពលោកនេះមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

តើចៅក្រម និងព្រះរាជអាជ្ញាចែកចេញជាប៉ុន្មាន?

តើគេចែកបណ្ដឹងជាប៉ុន្មានប្រភេទ?អ្វីខ្លះ?

ប្រវត្តិកោះត្រល់

ច្បាប់ស្ដីពី៖ អន្តោប្រវេសន៍(១៩៩៤)

តើអ្វីទៅជាអាជ្ញាយុកាល?

នីតិវិធីនៃការលែងលះ និងកូន

ស្វែងយល់អំពីទម្រង់គ្រប់គ្រងរដ្ឋ/តើរដ្ឋមានប៉ុន្មានប្រភេទ? អ្វីខ្លះ? និងគ្រប់គ្រងយ៉ាងដូចម្ដេច?

យល់ដឹងផ្នែកច្បាប់៖ អាហារកាតព្វកិច្ចតាមផ្លូវច្បាប់

រចនាសម្ព័ន្ធតុលាការ