តើព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញា អាចប្ដឹងបដិសេធលើសាលក្រម ឬសាលដីកាបានដែរឬយ៉ាងណា?
ព្រះរាជអាជ្ញាអាចប្ដឹងទៅសាលាឧទ្ធរណ៍ដោយមិនសុខចិត្ដ លើការស៉ើបអង្កេតសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងខេត្ត-ក្រុងបាន។ ចំណែកអគ្គព្រះរាជអាជ្ញាអាចប្ដឹងសារទុក្ខទៅតុលាការកំពូលចំពោះ សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍។ ជាឧទាហរណ៍៖
១, ជនជាប់ចោទត្រូវមានទោសក្នុងបទឧក្រិដ្ឋដែលច្បាប់បានកំណត់ទោសពី ៣ ឆ្នាំទៅ ១០ ឆ្នាំហើយតុលាការនៃសាលាដំបូងផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែព្រះរាជអាជ្ញាសាលាដំបូងមិនសុខចិត្ដប្ដឹងទៅសាលាឧទ្ធរណ៍។ សាលាឧទ្ធរណ៍តម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការទាំងមូល។
២, ជនជាប់ចោទត្រូវមានទោសក្នុងបទឧក្រិដ្ឋ ដែលច្បាប់បានកំណត់ទោសដាក់ពន្ធនាគារពីបីឆ្នាំទៅដប់ឆ្នាំ តែត្រូវសាលាដំបូងផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ឆ្នាំ តែត្រូវជនជាប់ចោទប្ដឹងឧទ្ធរណ៍។ ពេលជម្រះសាលាឧទ្ធរណ៍បានសម្រេចកែប្រែទណ្ឌកម្មទោសពីដាក់ពន្ធនាគារ ៩ឆ្នាំ មក ៤ ឆ្នាំវិញក្នុងករណីនេះ៖
ក- អគ្គព្រះរាជអាជ្ញាមិនសុខចិត្ដនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ បានប្ដឹងសារទុក្ខទៅតុលាការកំពូល។ ខ- ពិរុទ្ធជនឬតំណាងស្របច្បាប់ មិនសុខចិត្ដនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍បានប្ដឹងសារទុក្ខ ទៅតុលាការកំពូល។ តែដោយសំណុំរឿងមានច្រើន តុលាការកំពូលមិនទាន់បានបើកសវនាការជំនុំជម្រះរឿងក្ដីនេះរយៈពេល បួនឆ្នាំ បានមកដល់៕
ផ្សាយបន្តដោយ៖ Klart Dean




Comments
Post a Comment