Skip to main content

ច្បាប់ស្ដីពី៖ អន្តោប្រវេសន៍(១៩៩៤)


 


Page:NA1-1994 11-Immigration.pdf/1

[ 1 ]


ច្បាប់

ស្តីពី

អន្តោប្រវេសន៍


១០៣៩



ជំពូកទី ១

បទបញ្ញត្តិទូទៅ


មាត្រា ១

ច្បាប់នេះមានគោលដៅគ្រប់គ្រងជនបរទេសគ្រប់រូប ដែលមកស្នាក់នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។


មាត្រា ២

ត្រូវចាត់ទុកជាជនបរទេស ជនណាដែលគ្មានសញ្ជាតិជាខ្មែរ ដោយគ្មានរើសអើងទោះបីជននោះមានសញ្ជាតិ ជំនឿ សាសនា​ ឫមានដើមកំណើតណាមួយក៏ដោយ។


មាត្រា ៣

ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូប លើកលែងតែក្នុងករណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជាជាភាគីហត្ថលេខី ទោះបីជាជននោះបានចូលមកតាំងលំនៅមុនពេលដែលច្បាប់នេះចូលជាធរមានហើយក៏ដោយ។


មាត្រា ៤

អនុលោមតាមល័ក្ខខ័ណ្ឌនៃប្រវេសន៍ និងការស្នាក់អាស្រ័យនៅប្រទេសកម្ពុជា ជនបរទេសត្រូវចែកជាបីប្រភេទគឺ៖

  • ១. ជនបរទេសមិនមែនអន្តោប្រវេសន្ត
  • ២. ជនបរទេសអន្តោប្រវេសន្ត
  • ៣. ជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន។


1041


[ 3 ]

មាត្រា ៥

ការគ្រប់គ្រងជនបរទេសជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ ក្រសួងនេះត្រូវមានស្ថាប័នមួយដើម្បីទទួលខុសត្រូវកិច្ចការអន្តោប្រវេសន៍។


មាត្រា ៦

ក្រសួងមហាផ្ទៃត្រូវកំណត់អំពីបែបបទនៃការចុះបញ្ជី ការផ្ដល់ ការត្រួតពិនិត្យប័ណ្ណស្នាក់នៅ ទិដ្ឋាការចូល លិខិតបើកផ្លូវ និងលិខិតឆ្លងដែន ឫឯកសារដែលមានតម្លៃស្មើគ្នាសំរាប់ជនបរទេស។


ជំពូកទី ២

ជនបរទេសមិនមែនអន្តោប្រវេសន្ត


មាត្រា ៧

ជនបរទេសមិនមែនអន្តោប្រវេសន្តគឺ៖

  • ១. ភ្នាក់ងារដែលបំរើការនៅស្ថានទូតបរទេស ឫស្ថានកុងស៊ុលបរទេស ឫស្ថានតំណាងបេសកកម្មបរទេស អ្នកជំនាញការអន្តរជាតិ និងជនផ្សេងៗទៀតដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមការស្មើសុំ ឫតាមកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយរាប់ទាំងក្រុមគ្រួសារ និងបុគ្គលិករបស់គេក្នុងរយៈពេលដែលគេស្នាក់អាស្រ័យនៅ។
  • ២. ទាហាន មន្រ្តី អ្នករដ្ឋការ និយោជិត និងភ្នាក់ងារបរទេស និស្សិត ព្រមទាំងគ្រួសារដែលចូលមកព្រះរាជាណាចក្រកម្ពុជា ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។
  • ៣. អ្នកធ្វើដំណើរឆ្លងកាត់ ជាអ្នករង់ចាំមធ្យោបាយធ្វើដំណើរមុនពេលចេញដំណើរឆ្ពោះទៅកាន់ទីដៅចុងក្រោយរបស់ខ្លួន។ ក្នុងករណីនេះ ការស្នាក់អាស្រ័យនៅមិនត្រូវលើសពីមួយសប្ដាហ៍ លើកលែងតែក្នុងករណីប្រធានសក្តិ។
  • ៤. អ្នកទេសចរដែលមានសំបុត្រត្រឡប់ទៅវិញ ហើយរយៈពេលស្នាក់អាស្រ័យត្រូវកំណត់ដោយអនុក្រឹត្យ។
  • ៥. អ្នកតំណាងពាណិជ្ជកម្ម ធនាគារ អ្នកប្រកបមុខរបរផ្សេងៗទៀត ដែលចូលមកព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើតទំនាក់ទំនងអំពីកិច្ចការខាងលើ។ ក្នុងករណីនេះ ការស្នាក់អាស្រ័យមិនអាចលើសពី៣ខែ។ ក្នុងករណីមានហេតុផលចាំបាច់ ការស្នាក់អាស្រ័យនៅនេះ អាចបន្តទៀតបានរយៈពេល៣ខែជាអតិបរមា តាមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។


1042

[ 4 ]

  • ៦. ជនបរទេសរស់នៅតាមព្រំប្រទល់ជាប់នឹងខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលការអនុញ្ញាតឲ្យឆ្លងកាត់ព្រំប្រទល់ច្រើនដង ឫមួយដងមួយកាល។ ល័ក្ខខ័ណ្ឌផ្សេងៗក្នុងការអនុវត្តចំណុចទី៦ មាត្រា ៧ នៃច្បាប់នេះ ត្រូវកំណត់ដោយអនុក្រឹត្យ។
  • ៧. អ្នកធ្វើដំណើរ កងនាវិក និងយានិក ដែលមកសំចតយកស្បៀងនៅតាមកំពង់ផែសមុទ្រ និងតាមព្រលានយន្តហោះ។
  • ៨. ជនបរទេសដែលមកធ្វើការនេសាទនៅតាមឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។


មាត្រា ៨

ជនបរទេសមិនមែនអន្តោប្រវេសន្តអាចស្នាក់អាស្រ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជាបាន៖

  • ១. ត្រូវមានការអនុញ្ញាតចូលជាមុនពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរទូត ឫកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ឫតាមរយៈអាជ្ញាធរបរទេសណាមួយដែលតំណាងឲ្យផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជានៅក្រៅប្រទេស។ ចំពោះអ្នកដំណើរឆ្លងកាត់ កងនាវិក យានិក ការអនុញ្ញាតនេះនឹងត្រូវផ្ដល់ដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជានៅពេលដែលគេចេញពីនាវា ឫព្រលានយន្តហោះ។
  • ២. ត្រូវនាំមកជាមួយនូវលិខិតឆ្លងដែនរបស់ខ្លួន ឫឯកសារណាមួយដែលមានតម្លៃស្មើ ដែលមានចុះទិដ្ឋាការចូលដោយអាជ្ញាធរ ដូចមានកំណត់នៅវាក្យខ័ណ្ឌទីមួយខាងលើ។
  • ៣. ត្រូវបង់ថ្លៃទិដ្ឋាការ អាករព្រលានយន្តហោះឫកំពង់ផែ។ ល័ក្ខខ័ណ្ឌនៃការបង់ថ្លៃនិងអាករនេះ ត្រូវកំណត់ដោយអនុក្រឹត្យ។


មាត្រា ៩

ជនបរទេសមិនមែនអន្តោប្រវេសន្តណាដែលមិនបានបំពេញតាមល័ក្ខខ័ណ្ឌដែលមានចែងនៅក្នុងមាត្រា ៨ នៃច្បាប់នេះ មិនត្រុវអនុញ្ញាតឲ្យចូលមកព្រះរាជាណាចក្រកម្ពុជា លើកលែងតែក្នុងករណីដែលមានការអនុញ្ញាតផ្សេងពីនេះរបស់រាជរដ្ឋាភិបាល។

ក្នុងករណីប៉ះពាល់ដល់សន្តិសុខជាតិ អាជ្ញាធរមានសមត្ថកិច្ចអាចហាមឃាត់មិនឲ្យចូលបាន ទោះបីជនបរទេសមិនមែនអន្តោប្រវេសន្តនោះបានបំពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៨ ហើយក៏ដោយ។



1043


[ 5 ]

ជំពូកទី ៣

ជនបរទេសអន្តោប្រវេសន្ត


មាត្រា ១០

ជនបរទេសដែលចាត់ទុកជាអន្តោប្រវេសន្តគឺ ៖

  • ១. ជនបរទេសដែលមកដល់ព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់ ដើម្បីស្នាក់នៅរយៈពេលយូរ ឫដើម្បីប្រកបវិជ្ជាជីវៈ ឫធ្វើសកម្មភាពផ្សេងៗដែលទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម សេវា ឫកសិកម្ម។
  • ២. ជនបរទេសដែលគ្មានរាប់ចូលក្នុងប្រទេសណាមួយ ដូចមានចែងក្នុងមាត្រា ៧ នៃច្បាប់នេះ។


មាត្រា ១១

អាចទទួលឲ្យស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសអន្តោប្រវេសន្តណា ដែលបំពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ៨នៃច្បាប់នេះ ហើយលើសពីនេះត្រូវបំពេញកាតព្ចកិច្ចដូចតទៅ ៖

  • ១. បង្ហាញនូវសម្បទានផលប្រយោជន៍ដល់សេដ្ឋកិច្ច ឫសង្គមកិច្ច ឫវិទ្យាសាស្រ្តបច្ចេកទេស ឫវប្បធម៌ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
  • ២. តំកល់ប្រាក់ធានាតាមចំនួនសមស្រប សម្រាប់បង់ថ្លៃសោហ៊ុយធ្វើដំណើរត្រឡប់ទៅវិញ ឫមាតុភូមិនិវត្តន៍ជាយថាហេតុ និងមានប្រាក់ធានាថាអាចរស់នៅបានដោយសារទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

ចំនួនទឹកប្រាក់ខាងលើនេះត្រូវកំណត់ដោយអនុក្រឹត្យ។

  • ៣. មានកាយសម្បទាបំពេញវិជ្ជាជីវៈខ្លួនបាន ដោយមានការបញ្ជាក់ពីគ្រូពេទ្យនៃប្រទេសដែលអន្តោប្រវេសន្តចេញមក និងមានកិច្ចសន្យាការងារជាលាយលក្សណ៍អក្សរ។
  • ៤. មានលិខិតថ្កោលទោសដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដើមរបស់ខ្លួន។
  • ៥. ទោះបីជនបរទេសអន្តោប្រវេសន្ត បានបំពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើនេះហើយក៏ដោយ ក៏ជនគ្រប់រូបទាំងនោះត្រូវបំពេញឲ្យបាននូវល័ក្ខខ័ណ្ឌផ្នែកសន្តិសុខដែលព្រះរាជាណាចក្រកម្ពុជាតម្រូវឲ្យមាន។



1044


[ 6 ]

មាត្រា ១២

ការទទួលស្គាល់ជនបរទេសណាម្នាក់ជាជនបរទេសអន្តោប្រវេសន្ត ត្រូវសម្រេចដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។


មាត្រា ១៣

ជនបរទេសអន្តោប្រវេសន្ត ឫមិនមែនអន្តោប្រវេសន្តដែលត្រូវបានទទួលឲ្យចូលក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបង្ហាញខ្លួននៅប៉ុស្តិត្រួតពិនិត្យអន្តោប្រវេសន្ត ទាំងពេលមកដល់ និងពេលចេញដំណើរទៅវិញ។ គ្រប់ច្រក ឫចំណុចចេញចូលរបស់ជនបរទេសត្រូវកំណត់ និងគ្រប់គ្រងដោយក្រសួងមហាផ្ទៃ។


មាត្រា ១៤

ជនបរទេសអន្តោប្រវេសន្តត្រូវទៅបង្ហាញខ្លួនក្នុងរយៈពេល ៤៨ម៉ោង ក្រោយពេលមកដល់ នៅការិយាល័យជនបរទេសនៃស្នងការដ្ឋាននគរបាលខេត្ត ក្រុង ដែលខ្លួនមានបំណងស្នាក់នៅដើម្បីធ្វើពាក្យសុំប័ណ្ណស្នាក់នៅ។ បង្កាន់ដៃសំគាល់នឹងត្រូវផ្ដល់ភ្លាមជូនសាម៉ីខ្លួនក្រោយពីបានទទួលពាក្យសុំនេះ។


មាត្រា ១៥

ក្នុងករណីដែលមានការផ្លាស់ប្ដូរលំនៅដ្ឋាន ជនបរទេសអន្តោប្រវេសន្តត្រូវសុំការបញ្ជាក់នៅលើប័ណ្ណ ស្នាក់នៅរបស់ខ្លួន នៅការិយាល័យជនបរទេសនៃស្នងការដ្ឋាននគរបាលខេត្ត ក្រុងដែលខ្លួនមានលំនៅដ្ឋានមុនពេលខ្លួនចេញដំណើរ។ ជនបរទេសអន្តោប្រវេសន្តត្រូវបំពេញបែបបទដូចខាងលើនេះ ក្នុងរយៈពេល ៤៨ម៉ោងបន្ទាប់ពីបានទៅដល់លំនៅដ្ឋានថ្មី។


មាត្រា ១៦

ប័ណ្ណស្នាក់នៅនេះត្រូវបង្ហាញនៅពេលដែលមានការឆែកឆេរពីអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ ប័ណ្ណស្នាក់នៅនេះអាចដកហូតបានពីសាម៉ីជនណាដែលមិនបានគោរពតាមបទបញ្ញត្តិនៃច្បាប់នេះ។ ក្នុងករណីដកហូតប័ណ្ណស្នាក់នៅ ជនបរទេសអន្តោប្រវេសន្តត្រូវចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលប្រាំពីរថ្លៃ។ ក៏ប៉ុន្តែតាមកាលៈទេសៈជាក់ស្ដែង រយៈពេលនេះអាចកែប្រែបានដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមសំណើរបស់ស្នងការដ្ឋាននគរបាលខេត្ត ក្រុង ហើយរយៈពេលបន្តមិនត្រូវលើសពី ៣ខែ។

ការឈប់ទទួលស្គាល់ជនបរទេសណាម្នាក់ជាជនបរទេសអន្តោប្រវេសន្ត ត្រូវសំរេចដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។


1045

{{page break|label=}

}

[ 7 ]

មាត្រា ១៧

ជាគោលការណ៍ ជនបរទេសអាចធ្វើចរាចរបានដោយសេរីនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែក្នុងករណីចាំបាច់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាចដាក់បញ្ញត្តិហាមឃាត់ចរាចរជនបរទេស និងហាមឃាត់ជនបរទេសអន្តោប្រវេសន្ត ឫមិនមែនអន្តោប្រវេសន្តទាំងអស់មិនឲ្យចូល ឫស្នាក់អាស្រ័យនៅក្នុងតំបន់ ឫចាកចេញឆ្ងាយពីតំបន់ ឫកន្លែងណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា។


មាត្រា ១៨

ម្ចាស់ ឫអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ត្រូវជូនដំណឹងក្នុងរយៈពេល ២៤ម៉ោង ដល់ស្ថាប័ននគរបាលមានសមត្ថកិច្ចពីវត្តមាននៃជនបរទេសអន្តោប្រវេសន្ត ឫមិនមែនអន្តោប្រវេសន្ត ដែលបានមកស្នាក់នៅ។


មាត្រា ១៩

ការទទួលជនបរទេសឲ្យធ្វើការត្រូវអនុវត្តតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងមហាផ្ទៃមានសិទ្ធិត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាននានា ដោយសហការជាមួយក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន។


មាត្រា ២០

ស្នងការដ្ឋាននគរបាលខេត្ត ក្រុង ត្រូវជូនដំណឹងទៅក្រសួងមហាផ្ទៃអំពីមរណភាព និងការបាត់ខ្លួនរបស់ជនបរទេសអន្តោប្រវេសន្ត ដែលស្ថិតនៅក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន។


មាត្រា ២១

ប័ណ្ណស្នាក់នៅចេញឲ្យលើកដំបូងមានសុពលភាពសំរាប់រយៈពេលពីរឆ្នាំ។ ប័ណ្ណស្នាក់នៅនេះអាចសុំបន្តការប្រើប្រាស់បានរាល់ពីរឆ្នាំម្ដង។ ពាក្យសុំប័ណ្ណស្នាក់នៅថ្មី ឫសុំបន្តរយៈពេលប្រើប្រាស់ត្រូវធ្វើនៅចំពោះមុខអាជ្ញាធរដូចបានកំណត់ត្រង់មាត្រា ១៤ នៃច្បាប់នេះ។ ហួសកំណត់ខាងលើនេះ ម្ចាស់ប័ណ្ណស្នាក់នៅដែលមិនបានសុំប័ណ្ណស្នាក់នៅថ្មី ឫសុំបន្តរយៈពេលប្រើប្រាស់ត្រូវចាត់ទុកថាស្ថិតនៅក្នុងស្ថានភាពមិនត្រឹមត្រូវតាមច្បាប់។ ក្រសួងមហាផ្ទៃត្រូវកំណត់ដោយប្រកាសរបស់ក្រសួង នូវវិធានការអនុវត្តទាក់ទងនឹងការគ្រប់គ្រង ការធ្វើប័ណ្ណស្នាក់នៅ ការសុំនិងល័ក្ខខ័ណ្ឌនានា ដែលត្រូវអនុវត្តក្នុងវិស័យនេះ។ ជនបរទេសអន្តោប្រវេសន្តត្រូវបង់អាករសំរាប់ការចេញប័ណ្ណស្នាក់នៅដើមឫទុតិយតា ឫឯកសារដែលមានតម្លៃស្មើគ្នា តាមការកំណត់របស់អនុក្រឹត្យ។



1046


[ 8 ]

មាត្រា ២២

ស្នងការដ្ឋាននគរបាលខេត្ត ក្រុង ត្រូវទទួលខុសត្រូវត្រួតពិនិត្យជនបរទេសទាំងអស់ ដែលបានតាំងទីលំនៅ ឫទើបនឹងមកតាំងទីលំនៅក្នុងដែនដីក្រោមសមត្ថកិច្ចរបស់ខ្លួន។


មាត្រា ២៣

ជនបរទេសអន្តោប្រវេសន្តណាដែលមានបំណងចាកចេញពីព្រះរាជាណាចក្រកម្ពុជាមួយរយៈពេល ត្រូវសុំការអនុញ្ញាតចេញ និងវិលមកវិញពីក្រសួងមហាផ្ទៃ។ ជាគោលការណ៍ រយៈពេលនៃការស្នាក់អាស្រ័យនៅបរទេសមិនត្រូវលើសពីបីខែឡើយ។ ប៉ុន្តែរយៈពេលនេះអាចពន្យាបានរហូត ប្រាំមួយខែ ប្រសិនបើមានមូលហេតុសមហេតុសមផល។ អាករលើការផ្ដល់ការអនុញ្ញាតចេញ និងវិលមកវិញត្រូវកំណត់ដោយអនុក្រឹត្យ។


មាត្រា ២៤

ក្នុងករណីត្រឡប់មកវិញលើសរយៈពេលអនុញ្ញា សាម៉ីខ្លួនត្រូវធ្វើពាក្យសុំទិដ្ឋាការចូល ហើយចាត់ទុកថា ជននោះជាជនបរទេសអន្តោប្រវេសន្តមកថ្មី។


ជំពូកទី ៤

ជនបរទេសអន្តោប្រវេសន្ត

ជាអ្នកវិនិយោគឯកជន


មាត្រា ២៥

ជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន គឺជនបរទេស ដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើវិនិយោគក្នុងក្របខ័ណ្ឌនៃច្បាប់វិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។


មាត្រា ២៦

ជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន ចែកចេញជាពីរប្រភេទគឺ ៖

  • ១. ជនបរទេសដែលចូលមកកម្ពុជាដើម្បីពិនិត្យលទ្ធភាពធ្វើវិនិយោគ
  • ២. ជនបរទេសដែលបានទទួល «លិខិតអនុញ្ញាតឲ្យវិនិយោគ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ។



1047


[ 9 ]

មាត្រា ២៧

ជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដើម្បីពិនិត្យលទ្ធភាពធ្វើវិនិយោគ ត្រូវបំពេញល័ក្ខខ័ណ្ឌទាំងឡាយដែលមានចែងក្នុងជំពូកទី ៣ ស្ដីពីជនបរទេសអន្តោប្រវេសន្ត លើកលែងតែសុពលភាពសំរាប់រយៈពេលស្នាក់នៅបណ្ដោះអាសន្ន គឺសំរាប់រយៈពេលមួយឆ្នាំ។ ក្រោយរយៈពេលមួយឆ្នាំនៃការស្នាក់នៅ ក្នុងករណីដែលមិនអាចមានលទ្ធភាពធ្វើវិនិយោគបានលើវិស័យណាមួយទេ ជនបរទេសនោះអាចដកប្រាក់តម្កល់នានាវិញបាន ហើយមិនអាចបន្តឲ្យស្នាក់នៅបានទៀតឡើយ។


មាត្រា ២៨

ជនបរទេសដែលបានទទួល "លិខិតអនុញ្ញាតឲ្យវិនិយោគ" ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមទាំងគ្រួសារផ្ទាល់ខ្លួន នឹងបានទទួលការអនុញ្ញាតឲ្យស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាអចិន្រ្តៃយ៍ ឫតាមរយៈពេលដែលបានកំណត់ក្នុងលិខិតអនុញ្ញាតឲ្យវិនិយោគ និងមានសិទ្ធិសុំកាន់ឯកសារធ្វើដំណើររបស់ព្រះរាជាណាចក្រកម្ពុជា។

បែបបទនៃការអនុវត្តមាត្រា ២៨ នេះ នឹងត្រូវកំណត់ដោយអនុក្រឹត្យ។


ជំពូកទី ៥

ទោសបញ្ញត្តិ


មាត្រា ២៩

ជនបរទេសរូបណាដែលគ្មានការអនុញ្ញាត ហើយចូលមកព្រះរាជាណាចក្រកម្ពុជាដោយលបលាក់ បន្លំ ឫដោយល្បិចផ្សេងទៀតដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់គុកពី បីខែដល់ ប្រាំមួយខែ មុននឹងត្រូវបណ្ដេញចេញ។

ត្រូវផ្ដន្ទាទោសដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្ដល់ជំនួយ ឫជួយលាក់បាំងក្នុងការបញ្ចូលជនបរទេសដែលគ្មានការអនុញ្ញាតមកក្នុងព្រះរាជាណាចក្រកម្ពុជា។

មន្រ្តី ឫភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលជាអ្នកសមគំនិត ឫជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្ដន្ទាទោសដាក់គុកពី ប្រាំមួយខែ ដល់មួយឆ្នាំ។

មន្រ្តី ឫភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ត ឫមិនគោរពបទបញ្ជា ត្រូវទទួលការផ្ដន្ទាទោសផ្នែករដ្ឋបាល។

មធ្យោបាយសម្ភារៈប្រើសំរាប់ប្រព្រឹត្តបទល្មើសត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋដោយតុលាករ។


1048

[ 10 ]

មាត្រា ៣០

ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ៥០.០០០រៀលដល់ ១.០០០.០០០រៀល ចំពោះជនបរទេសណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ១៤-១៥-១៦-១៧- ២១ និង ២៣ នៃច្បាប់នេះ។

ក្នុងករណីពុំរាងចាល ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ១.០០០.០០១រៀលដល់ ២.០០០.០០០រៀល។


មាត្រា ៣១

ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០រៀលដល់ ៣០.០០០រៀល ចំពោះជនណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ១៨ នៃច្បាប់នេះ។

ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ៣០.០០១រៀលដល់ ៦០.០០០រៀល។

ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ២០០.០០០រៀលដល់ ៥០០.០០០រៀល ចំពោះជនណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ១៩ នៃច្បាប់នេះ។

ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់គុកពី មួយខែ ដល់បីខែ។


មាត្រា ៣២

ជនណាដែលធ្វើការកោសលុប សរសេរត្រួត ក្លែង ឫឲ្យគេខ្ចី ឫមួយក៏សរសេរឈ្មោះក្លែងក្លាយនៅក្នុងប័ណ្ណស្នាក់នៅ ប័ណ្ណការងារ កិច្ចសន្យាការងារ ឫមួយក៏ប្រើប្រាស់ឯកសារទាំងនោះដែលមានឈ្មោះផ្សេងពីឈ្មោះខ្លួន ឫធ្វើបណ្ដឹងក្លែងបន្លំសុំឯកសារដូចខាងលើ ត្រូវផ្ដន្ទាទោសដាក់គុកពី ប្រាំឆ្នាំ ដល់ដប់ប្រាំឆ្នាំ។

អ្នកសមគំនិតត្រូវផ្ដន្ទាទោសដូចគ្នា។


មាត្រា ៣៣

ការផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ដែលមានចែងក្នុងបញ្ញត្តិនៃច្បាប់នេះជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។


មាត្រា ៣៤

ក្រៅពីមូលទោសដែលមានចែងក្នុងច្បាប់នេះ ត្រូវមានអនទោសបន្ថែមទៀតគីការបណ្ដេញចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា។



1049


[ 11 ]

ជំពូកទី ៦

ការបណ្ដេញចេញ


មាត្រា ៣៥

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា រាល់ជនបរទេសអន្តោប្រវេសន្តណាដែលរំលោភលើបញ្ញត្តិច្បាប់អន្តោប្រវេសន្ត។


មាត្រា ៣៦

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមានសិទ្ធិបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា រាល់ជនបរទេសដែល៖

  • ១. មានអាកប្បកិរិយា និងសកម្មភាពគ្រោះថ្នាក់ដល់សន្តិសុខជាតិនៃព្រះរាជាណាចក្រកម្ពុជា ឫ
  • ២. ក្រសួងមានសមត្ថកិច្ចមានភស្ដុតាងជាក់លាក់ថាជននោះជាអ្នកប្រឆាំងនឹងសន្តិសុខនៃព្រះរាជាណាចក្រកម្ពុជា ឫ
  • ៣. មកធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានប័ណ្ណការងារ។


មាត្រា ៣៧

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា រាល់ជនបរទេសណាដែលចូលក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់។


មាត្រា ៣៨

សេចក្ដីសំរេចបណ្ដេញចេញត្រូវអនុវត្តភ្លាម ចាប់ពីថ្ងៃចុះហត្ថលេខារបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ សាម៉ីខ្លួនមានសិទិ្ធប្ដឹងទៅតុលាការក្នុងរយៈពេល ២ខែ។


មាត្រា ៣៩

ការបណ្ដេញចេញត្រូវអនុវត្តក្នុងរយៈពេល ៧ថ្ងៃយ៉ាងយូរ ក្រោយពីសេចក្ដីសំរេចចេញជាផ្លូវការពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកលែងតែមានសាលក្រមផ្អាកការអនុវត្តពីតុលាការ។


1050


[ 12 ]

ជំពូកទី ៧

អវសានបញ្ញត្តិ


មាត្រា ៤០

បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។


មាត្រា ៤១

ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។


ច្បាប់នេះត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

អនុម័តនៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ១៩៩៤

នាសម័យប្រជុំវិសាមញ្ញនីតិកាលទី ១


ភ្នំពេញ, ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ១៩៩៤

ប្រធានរដ្ឋសភាស្ដីទី


សឺន ស៊ូបែរ្តិ៍


1051




ដក់ស្រង់បន្តពី៖ Wikisource

Comments

Popular posts from this blog

តើរបបគ្រប់គ្រងរដ្ឋលើពិភពលោកនេះមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

តើចៅក្រម និងព្រះរាជអាជ្ញាចែកចេញជាប៉ុន្មាន?

តើគេចែកបណ្ដឹងជាប៉ុន្មានប្រភេទ?អ្វីខ្លះ?

ប្រវត្តិកោះត្រល់

តើអ្វីទៅជាអាជ្ញាយុកាល?

នីតិវិធីនៃការលែងលះ និងកូន

ស្វែងយល់អំពីទម្រង់គ្រប់គ្រងរដ្ឋ/តើរដ្ឋមានប៉ុន្មានប្រភេទ? អ្វីខ្លះ? និងគ្រប់គ្រងយ៉ាងដូចម្ដេច?

យល់ដឹងផ្នែកច្បាប់៖ អាហារកាតព្វកិច្ចតាមផ្លូវច្បាប់

រចនាសម្ព័ន្ធតុលាការ