ហេតុអ្វីយើងត្រូវធ្វើបណ្តាំមត៌ក?
មនុស្សមួយចំនួនធំនៅពេលដែលនិយាយពីការជ្រើសរើសអ្នកស្នងបណ្តាំមត៌កឬ ការធ្វើបណ្តាំមត៌កតែងតែមានមតិ និងគំនិតអវិជ្ជាមាន។ ប៉ុន្តែ ការរៀបចំផែនការអនាគតមួយនេះបានដើរតួយ៉ាងសំខាន់ ក្នុងការបញ្ចៀសនូវហានិភ័យ ឬជម្លោះរវាងអ្នកដែលនឹងទទួលបានមត៌ក។ បណ្តាំមរតក ឬតាមន័យច្បាប់ហៅថា “មត៌កសាសន៍” គឺជាលិខិតបណ្តាំផ្ទេរទ្រព្យសម្បត្តិដែលបានធ្វើឡើងដោយឆន្ទៈបុគ្គលម្នាក់ ឬមតកជនតាមទម្រង់ដែលកំណត់ដោយច្បាប់ក្នុងគោលបំណងបែកចែកទ្រព្យបន្ទាប់ពីបុគ្គលដែលទួលមរណៈភាពនោះទៅឱ្យអ្នកស្នង ឬសន្តតិជន (បុគ្គលដែលស្នងទ្រព្យសម្បតិ្ត)។
ហេតុអ្វីយើងត្រូវធ្វើបណ្តាំមត៌ក? បានជាយើងត្រូវធ្វើបណ្តាំមត៌ក ពីព្រោះ៖
១. ដើម្បីកណត់អ្នកដែលទទួលកេរមត៌ក៖ ច្បាប់នឹងដើរតួជាអ្នកចាត់ចែងជំនួសមតកជនក្នុងករណីមិនមានបណ្តាំមត៌ក។ បើសិនមតកជនមិនបានកំណត់អ្នកដែលនឹងទទួលកេរមត៌កឱ្យបានច្បាស់លាស់ទេ បទប្បញ្ញតិ្តនៃច្បាប់រដ្ឋប្បវេណីក្នុងគន្ថីទី ៨ នឹងដើរតួជំនួសក្នុងការបែកចែក ឬរៀបចំនូវកេរនោះជំនួសមតកជន។
២. ដើម្បីការពារនូវជម្លោះរវាងក្រុមគ្រួសារក្នុងការបែកចែកអចលនាទ្រព្យរបស់មរតកជន៖ យើងធ្លាប់លឺជារើយៗមកហើយនូវជម្លោះរវាងក្រុមគ្រួសារដើម្បីទាមទារនូវទ្រព្យឪពុកម្តាយទៅពេលដែលពួកលោកបានទទួលអនិច្ចកម្មទៅ។ វាគឺជាគំរូអាក្រក់មួយដែលយើងទាំងអស់គ្នាមិនឱ្យកើតមានឡើងក្នុងក្រុមគ្រួសារ។ តែបើយើងមានការរៀបចំលិខិតបណ្តាំមរតកទុកជា យើងកំណត់នូវសន្តតិជនណានឹងត្រូវបានកានកាប់អចលនាទ្រព្យដែលស្របតាមឆន្ទៈរបស់មរតកជនបន្ទាប់ពីទទួលមរណៈភាព។ បើក្នុងករណីមិនបានធ្វើលិខិតបណ្តាំមត៌ក កេររបស់មតកជនអាចនឹងមិនភាពច្បាស់លាស់ក្នុងការបែកចែកឬបែងចែកមិនស្មើគ្នា ដែលអាចធ្វើឱ្យមានជម្លោះក្នុងក្រុមគ្រួសារដោយប្រការណាមួយ។
៣. ដើម្បីជ្រើសរើសអ្នកការពារកេរមត៌ក និងអ្នកមើលថែរក្សាកូនក្រោម ១៨ ឆ្នាំ៖ ក្នុងករណីអាក្រក់ដែលយើងទទួលអនិច្ចកម្មទៅ ដែលបន្សល់កូនក្រោមអាយុ ១៨ ដែលមិនមានទីពឹង ហើយមិនទុកចិត្តលើសាច់ញាតិណាមួយដែលយើងគិតថាអាចនឹងគេញប្រវ័ញយកផលជំនេញពីកេររបស់យើងដែលបន្សល់ឱ្យកូន ដូចនេះយើងគួរជ្រើសរើសបុគ្គលម្នាក់ដែលអាចទុកចិត្តបាន ដើម្បីផ្ទេរកាតព្វកិច្ចឱ្យជួយមើលថែ គ្រប់គ្រង និងអ្នកការពារទ្រព្យសម្បត្តិរបស់សន្តតិជនដែលមិនទាន់គ្រប់វ័យ តាមការចែងក្នុងលិខិតបណ្តាំមត៌កនោះ។
៤. ដើម្បីផ្ទេរទៅឱ្យកូនចុង (បើសិនជាមាន)៖ ក្នុងករណីនេះ បើសិនជាយើងផ្ទេរមត៌កទៅឱ្យសន្តតិជនដែលកូនចុង យើងអាចសរសេរឈ្នោះពួកគេចូលទៅក្នុងលិខិតបណ្តាំមរតកនោះបានដើម្បីឱ្យពួកគេទទួលទ្រព្យស្មើៗគ្នាដូចនិងកូនបង្កើត ឬកូនសុំដែរ។ ដោយយោងតាមរដ្ឋប្បវេណី សន្តតិជនបានបែងចែកជា៣ប្រភេព។ បើមរតជនមិនបានរៀបចំបណ្តាំមត៌កទេ សន្តតិជនទី ១ ដែលកូនបង្កើត និងកូនសុំនឹងក្លាយជាសន្តតិជនទទួលកេរនោះ។ ហេតុដូចនេះ ដើម្បីការពារនូវជម្លោះរវាងកូនដើម និងកូនចុង ការរៀបចំធ្វើបណ្តាំមត៌កក៏ជាជម្រើសមួយដ៏ល្អ។
៥. ដើម្បីផ្ទេរទ្រព្យរបស់យើងចូលជាមូលនិធិសប្បុរសធម៌ (បើយើងចង់)៖ក្នុងករណីដែលយើងរស់នៅម្នាក់ឯង គ្មានកូន និងក្រុមគ្រួសារ ហើយចង់ធ្វើរឿងល្អៗ ក្រោយទទួលមរណៈភាពទៅ យើងអាចផ្ទេរទ្រព្យនោះចូលក្នុងមូលនិតិសប្បុរសធម៌តាមលិខិតមត៌កដែលយើងបានចែងនោះ។
ការធ្វើលិខិតមត៌កនេះ គឺដើម្បីសម្រេចនូវតាមឆន្ទៈរបស់មតកជនក្នុងការបែកចែកទ្រព្យខ្លួនទៅឱ្យសនិត្តជនណាដែលខ្លួនគិតថាសាក់សមនឹងទទួលបាន និងអាចការពារនូវជម្លោះដែលអាចកើតមានឡើងក្នុងករណីណាមួយ។ ក្នុងប្រទេសកម្ពុជាយើង បើសិនជាមតកជនមិនបានធ្វើមត៌កសាសន៍ទេ បណ្តាំមត៌កនឹងត្រូវអនុវត្តតាមច្បាប់រដ្ឋប្បវេណី ក្នុងមាត្រទី ១១៤៥ ដល់មាត្រទី ១៣០៤ ដែលបានចែងពី “សន្តតិកម្ម”។ នៅក្នុងនោះបានសរសេរយ៉ាងលម្អិតពីការចាប់ផ្តើមធ្វើសន្តតិកម្មរហូតដល់ការទាមទារឱ្យធ្វើបដិទានសន្តតិកម្ម៕
ផ្សាយបន្តដោយ៖ Klart Dean






Comments
Post a Comment