អំពី៖ បទលួច
ធាតុផ្សំនៃបទលួច៖
-ធាតុនីត្យានុកូលនៃបទលួច
តាមធាតុនីត្យានុកូល បទលួច ជាប្រភេទមួយនៃអំពើល្មើសព្រហ្មទណ្ឌដែលមានអត្ថបទច្បាប់ចែង តាមមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ ។
ដោយអនុលោមតាមមាត្រា ៣៥៣ និង មាត្រា ៣៥៤ នៃក្រមព្រហ្មទណ្ឌ ជាវិធានកំណត់បទល្មើស ថាតើអ្វីទៅហៅថា អំពើលួច ? និងទម្រង់នៃអំពើលួចឋាមពល ដែលតម្រូវឲ្យចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ពិសេសដោយឡែក ។ មាត្រា ៣៥៥ នៃក្រមព្រហ្មទណ្ឌ កំណត់វិធានលួចក្នុងគ្រួសារដែលជាបទបញ្ញាត្តិពិសេសផ្តល់អភ័យឯកសិទ្ធិចំពោះការលួចក្នុងសាច់ញាតិ ឬសហព័ន្ធមិនឲ្យមានការទទួលខុសត្រូវព្រហ្មទណ្ឌ ។
-ធាតុសត្យានុម័តនៃបទលួច
តាមធាតុសត្យានុម័ត បទលួច ជាទម្រង់មួយនៃអំពើល្មើសព្រហ្មទណ្ឌដែលប្រព្រឹត្តកើតចេញពីសញ្ញាណលក្ខណៈ ដែលមានក្នុងមាត្រា ៣៥៣ ដល់ មាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។ ដូច្នេះនៅក្នុងធាតុសត្យានុម័តនៃបទលួចមាននូវអំពើល្មើសមួយចំនួនរួមមាន៖ អំពើលួចដោយការលាក់បំបាំង, អំពើលួចដោយប្រើហិង្សា, អំពើលួចដោយការកាប់គាស់ទម្លុះ
ទម្លាយ,ទ្រព្យសម្បត្តិ ឬវត្ថុដែលលួចនោះជាទ្រព្យកម្មសិទ្ធិរបស់អ្នកដទៃ, ទ្រព្យសម្បត្តិ ឬវត្ថុដែលលួចនោះ ជារូបទ្រព្យ ឬអរូបទ្រព្យ , អំពើប៉ុនប៉ងលួច, អំពើលួចទ្រព្យសម្បត្តិរបស់បុព្វញាតិ ឬបច្ឆាញាតិ និងអំពើលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃទៅប្រើមួយរយៈ ។
-ធាតុអត្តនោម័តនៃបទលួច
តាមធាតុអត្តនោម័ត បទលួច ជាប្រភេទមួយនៃអំពើល្មើសព្រហ្មទណ្ឌដែលការប្រព្រឹត្តកើតចេញពីកំហុសដោយចេតនា ឬដោយចេតនាគិតទុកជាមុន ៕
ប្រភព៖ Law and social phally
ផ្សាយបន្តដោយ៖ Klart Dean




Comments
Post a Comment