ចូរនិយាយពីភាពខុសគ្នានៃតួនាទីរបស់សាលាជម្រះក្តីនីមួយៗ


ភាពខុសគ្នានៃតួនាទីរបស់សាលាជម្រះក្តីនីមួយៗ ៖

- សាលាជម្រះក្តីជាន់ទាប ឬសាលាដំបូង

តុលាការខេត្ត-ក្រុង មានសមត្ថកិច្ចលើខេត្ត-ក្រុងនោះក្នុងនាមជាតុលាការផ្នែកព្រហ្មទណ្ឌទទួលជំនុំជំរះបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ។ 


តុលាការយោធា ទទួលជំនុំជម្រះក្តីតែលើបទល្មើសយោធាប៉ុណ្ណោះ ដែលជាបទល្មើសជាប់ទាក់ទងទៅនឹងយោធិនហើយដែលពាក់ព័ន្ធ ដល់វិស័យយោធាឬកំហូចខាតទ្រព្យសម្បត្តិយោធា ។ បទឧក្រិដ្ឋឬបទល្មើសនឹងច្បាប់សាមញ្ញ ដែលប្រព្រឹត្តដោយយោធិននឹងត្រូវទទួលការជំនុំជម្រះនៅតុលាការខេត្តក្រុង ។


- សាលាជម្រះក្តីជាន់ខ្ពស់

សាលាឧទ្ធរណ៍  មានសមត្ថកិច្ចនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ។ សាលាឧទ្ធរណ៍ទទួលជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍ដែល ប្តឹងមិនសុខចិត្តនឹងសេចក្តីសម្រេចទាំងឡាយរបស់តុលាការយោធាឬតុលារ ខេត្តក្រុង ។

តុលាការកំពូល  មានសមត្ថកិច្ចនៅលើដែនដីទាំងមូលនៃព្រះរាជាណាចក្រកម្ពុជា ។ តុលាការកំពូលជំនុំជម្រះលើអង្គច្បាប់ឥតជំនុំជម្រះលើអង្គហេតុទេ ។ តែមានជំនុំជម្រះលើអង្គហេតុផងដែរក្នុងករណីដែលមានបណ្តឹងសារទុក្ខលើកទី ២។


ផ្សាយបន្តដោយ៖ Klart Dean




Comments

Popular posts from this blog

តើរបបគ្រប់គ្រងរដ្ឋលើពិភពលោកនេះមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

តើចៅក្រម និងព្រះរាជអាជ្ញាចែកចេញជាប៉ុន្មាន?

តើគេចែកបណ្ដឹងជាប៉ុន្មានប្រភេទ?អ្វីខ្លះ?

ប្រវត្តិកោះត្រល់

ច្បាប់ស្ដីពី៖ អន្តោប្រវេសន៍(១៩៩៤)

តើអ្វីទៅជាអាជ្ញាយុកាល?

នីតិវិធីនៃការលែងលះ និងកូន

ស្វែងយល់អំពីទម្រង់គ្រប់គ្រងរដ្ឋ/តើរដ្ឋមានប៉ុន្មានប្រភេទ? អ្វីខ្លះ? និងគ្រប់គ្រងយ៉ាងដូចម្ដេច?

យល់ដឹងផ្នែកច្បាប់៖ អាហារកាតព្វកិច្ចតាមផ្លូវច្បាប់

រចនាសម្ព័ន្ធតុលាការ