នីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍

១. ភាគីបុរស និងនារីត្រូវគោពតាមលក្ខខណ្ឌគ្រឹះតាមមាត្រា៩៤៨ រហូតដល់មាត្រា៩៥៤ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧

២. ភាគីទាំង២ត្រូវបញ្ជាក់ភាពនៅទំនេរ នៅមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់រៀងៗខ្លួន 

ចំណាំត្រូវភ្ជាប់ជាមួយនូវសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត

ក. លិខិតបញ្ជាក់ភាពនៅលីវ កំលោះ ក្រមុំ

ខ. លិខិតបញ្ជាក់ភាពនៅទំនេរ មេម៉ាយ ឬពោះម៉ាយ

-មេម៉ាយ ឬពោះម៉ាយមានលក្ខខណ្ឌ២

+ភាគីណាម្នាក់ស្លាប់ ត្រូវមានសំបុត្រមរណៈភាព

+បើភាគីណាបានលែងលះត្រូវមានសាលក្រម ឬដីកាសម្រេចពីការលែងលះ

៣.ក្រោយមកភាគីទាំងពីរត្រូវយកលិខិតបញ្ជាក់ភាពនៅលីវ ឬលិខិតបញ្ជាក់លិខិតបញ្ជាក់ នៅទំនេរទៅដាក់ពាក្យបណ្តឹងសុំរៀបអាពាហ៍ពិពាហ៍នៅមន្ត្រីអត្រានុកូលដ្ឋានលំនៅដ្ឋានខាងស្រី។

៤. មន្ត្រីអត្រានុកូលដ្ឋានចេញប័ណ្ណប្រកាសរៀបអាពាហ៍ពិពាហ៍អោយភាគីទាំង២ ដោយបិទប្រកាសជាសាធារណៈ មាន៥ច្បាប់ដើម ២ច្បាប់បិទនៅសាលាឃុំ ឬសង្កាត់លំនៅដ្ឋានខាងស្រី និងនៅផ្ទះខាងស្រី និង២ច្បាប់ទៀតបញ្ជូនទៅបិទនៅសាលាឃុំ ឬសង្កាត់លំនៅដ្ឋានខាងប្រុស និងនៅផ្ទះខាងប្រុស ហើយ១ច្បាប់ទៀតត្រូវតម្កល់នៅឃុំ សង្កាត់ដែលចេញប័ណ្ណប្រកាសនោះ។ តែបើបុរសនារីរស់នៅឃុំសង្កាត់តែមួយទេ ប័ណ្ណប្រកាសត្រូវចេញ៤ច្បាប់ដើម បិទនៅផ្ទះខាងស្រី១ច្បាប់ បិទនៅផ្ទះខាងប្រុស១ច្បាប់ និងបិទនៅឃុំសង្កាត់១ច្បាប់ ហើយ១ច្បាប់ទៀតត្រូវតម្កល់ទុកនៅឃុំ សង្កាត់ដែលចេញប័ណ្ណប្រកាសនោះ។

បញ្ជាក់ត្រូវបិទអោយបានមុន១០ថ្ងៃនៃរៀបអាពាហ៍ពិពាហ៍ ដើម្បីអោយតតិយជនណាដែលមានប្រយោជន៍ក្នុងទំនាក់ទំនងនឹងភាគីណាមួយ ធ្វើការប្តឹងជំទាស់នឹងការរៀបអាពាហ៍ពិពាហ៍នេះ បើមានបណ្តឹងភាគី្គអាចរៀបការបានលុះត្រាតែដោះស្រាយលើបណ្តឹងបណ្តឹងនោះរួចរាល់សិន តែបណ្តឹងនោះធ្វើឡើងដោយបំពាន តតិយជនដែលដាក់បណ្តឹងនោះត្រូវទទួលខុសត្រូវលើព្យសនកម្ម(ការខូចខាត)ដែលកើតឡើងចំពោះអាពាហ៍ពិពាហ៍នោះ ឧទាហរណ៍ ថ្លៃម្ហូប ថ្លៃភ្លេង ។ល។

៥. ក្រោយពីភាគីរៀបការហើយភាគីទាំង២ នាំគ្នាទៅចុះបញ្ជីអាពាហ៍ពិពាហ៍ នៅលំនៅដ្ឋានខាងស្រី ដោយមានសាក្សី២នាក់ ជានីតិជន ហើយមានស្មារតីគ្រប់គ្រាន់៕


ប្រភព Langborin cambodia law page

បញ្ចូលរូបភាព និងផ្សាយបន្តដោយ៖ Klart Dean

 



Comments

Popular posts from this blog

តើរបបគ្រប់គ្រងរដ្ឋលើពិភពលោកនេះមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

តើអ្វីទៅជាអាជ្ញាយុកាល?

តើចៅក្រម និងព្រះរាជអាជ្ញាចែកចេញជាប៉ុន្មាន?

តើពាក្យ “ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត” មានអត្ថន័យយ៉ាងណា?

តើគេចែកបណ្ដឹងជាប៉ុន្មានប្រភេទ?អ្វីខ្លះ?

ស្វែងយល់អំពីទម្រង់គ្រប់គ្រងរដ្ឋ/តើរដ្ឋមានប៉ុន្មានប្រភេទ? អ្វីខ្លះ? និងគ្រប់គ្រងយ៉ាងដូចម្ដេច?

នីតិវិធីនៃការលែងលះ និងកូន

រចនាសម្ព័ន្ធតុលាការ

ប្រវត្តិកោះត្រល់

ច្បាប់ស្ដីពី៖ អន្តោប្រវេសន៍(១៩៩៤)