តើចៅក្រមត្រូវបានតែងតាំងឡើងយ៉ាងដូចម្តេច?

 


ទាំងចៅក្រម សហព្រះរាជអាជ្ញា ជាតិនិងអន្តរជាតិ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនៃព្រះរាជាណាចក្រកម្ពុជា ជ្រើសរើសចៅក្រមជាតិ ពីក្នុងចំណោមចៅក្រមដែលកំពុងបម្រើការនៅក្នុងស្ថាប័នតុលាការ។ សម្រាប់ចៅក្រមអន្តរជាតិ អគ្គលេខាធិការ អង្គការសហប្រជាជាតិជ្រើសតាំងចៅក្រមនិងព្រះរាជអាជ្ញាអន្ដរជាតិមួយចំនួន បន្ទាប់មកផ្ញើបញ្ជីឈ្មោះមកជូន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនៃព្រះ រាជាណាចក្រកម្ពុជា។ នីតិវិធីដូចគ្នានឹងត្រូវអនុវត្តសម្រាប់ការចាត់តាំងចៅក្រមឬសហព្រះរាជអាជ្ញាថ្មី។


ទាំងចៅក្រមកម្ពុជា និងចៅក្រមអន្តរជាតិដែលត្រូវបានជ្រើសរើស ត្រូវតែមានចរិយាសម្បត្តិថ្លៃថ្នូរទៅតាមចរិតលក្ខណៈប្រទេសរបស់គាត់ផ្ទាល់ និង ត្រូ វ តែមានភាពស្មោះត្រង់និងឯករាជ្យក្នុងការបំពេញការងាររបស់ខ្លួន។ គាត់មិនត្រូវទទួលការបង្គាប់បញ្ជាពីជនណាម្នាក់ ពីរាជរដ្ឋាភិបាល ឬ ពី ប្រ ភព ណាផ្សេងទៀតឡើយ។ ចៅក្រមទាំងអស់បានទទួលការបណ្តុះបណ្តាលច្បាស់លាស់ អំពី ច្បាប់ជាតិនិងច្យាប់អន្តរជាតិ ព្រមទាំងពីនីតិវិធីទាំង ឡាយ ដែល ពាក់ព័ន្ធនឹងកិច្ចការរបស់អង្គជំនុំជម្រះវិសាមញ្ញ៕

ផ្សាយបន្តដោយ៖ Klart Dean




Comments

Popular posts from this blog

តើរបបគ្រប់គ្រងរដ្ឋលើពិភពលោកនេះមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

តើអ្វីទៅជាអាជ្ញាយុកាល?

តើចៅក្រម និងព្រះរាជអាជ្ញាចែកចេញជាប៉ុន្មាន?

តើពាក្យ “ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត” មានអត្ថន័យយ៉ាងណា?

តើគេចែកបណ្ដឹងជាប៉ុន្មានប្រភេទ?អ្វីខ្លះ?

ស្វែងយល់អំពីទម្រង់គ្រប់គ្រងរដ្ឋ/តើរដ្ឋមានប៉ុន្មានប្រភេទ? អ្វីខ្លះ? និងគ្រប់គ្រងយ៉ាងដូចម្ដេច?

នីតិវិធីនៃការលែងលះ និងកូន

រចនាសម្ព័ន្ធតុលាការ

ប្រវត្តិកោះត្រល់

ច្បាប់ស្ដីពី៖ អន្តោប្រវេសន៍(១៩៩៤)