Posts

Showing posts from November, 2020

ធាតុផ្សំនៃបទលួច

Image
  ធាតុនីត្យានុកូលនៃបទលួច តាមធាតុនីត្យានុកូល បទលួច ជាប្រភេទមួយនៃអំពើល្មើសព្រហ្មទណ្ឌដែលមានអត្ថបទច្បាប់ចែង និងឲ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ ។ ដោយអនុលោមតាមមាត្រា ៣៥៣ និង មាត្រា​​ ៣៥៤ នៃក្រមព្រហ្មទណ្ឌ ជាវិធានកំណត់បទល្មើស ថាតើអ្វីទៅហៅថា អំពើលួច ? និងទម្រង់នៃអំពើលួចឋាមពល ដែលតម្រូវឲ្យចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ពិសេសដោយឡែក ។ មាត្រា ៣៥៥ នៃក្រមព្រហ្មទណ្ឌ កំណត់វិធានលួចក្នុងគ្រួសារដែលជាបទបញ្ញាត្តិពិសេសផ្តល់អភ័យឯកសិទ្ធិចំពោះការលួចក្នុងសាច់ញាតិ ឬសហព័ន្ធ មិនឲ្យមានការទទួលខុសត្រូវព្រហ្មទណ្ឌ ។ ធាតុសត្យានុម័តនៃបទលួច តាមធាតុសត្យានុម័ត បទលួច ជាទម្រង់មួយនៃអំពើល្មើសព្រហ្មទណ្ឌដែលប្រព្រឹត្តកើតចេញពីសញ្ញាណលក្ខណៈ ដែលមានក្នុងមាត្រា ៣៥៣ ដល់ មាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។ ដូច្នេះនៅក្នុងធាតុសត្យានុម័តនៃបទលួចមាននូវអំពើល្មើសមួយចំនួនរួមមាន៖ អំពើលួចដោយការលាក់បំបាំង, អំពើលួចដោយប្រើហិង្សា, អំពើលួចដោយការកាប់គាស់ទម្លុះទម្លាយ,ទ្រព្យសម្បត្តិ ឬវត្ថុដែលលួចនោះជាទ្រព្យកម្មសិទ្ធិរបស់អ្នកដទៃ, ទ្រព្យសម្បត្តិ ឬវត្ថុដែលលួចនោះ ជារូបទ្រព្យ ឬអរូបទ្រព្យ ,​ អំពើប៉ុនប៉ងលួច, អំពើលួចទ្រព្យសម្បត្តិរបស់បុព្វញាតិ ឬបច្ឆាញាតិ​...

តើបទល្មើសភ្លាមៗ និងបទល្មើសបន្តរៀងហូរហែ ខុសប្លែកគ្នាបែបណា?

Image
  ប្រៀបធៀប៖ បទល្មើសភ្លាមៗ និងបទល្មើសរៀងហូរហែ បទល្មើសភ្លាមៗ និងបទល្មើសបន្តរៀងហូរហែ គឺជាបទល្មើសព្រហ្មទណ្ឌដែលបានកំណត់យ៉ាងច្បាស់លាស់ដោយច្បាប់ ផ្អែកទៅលើអំពើសត្យានុម័ត ដែលជាធាតុផ្សំនៃបទល្មើស។ ជាក់ស្តែង ដើម្បីកំណត់ថាបទល្មើសណាមួយជាបទល្មើសភ្លាមៗ ឬជាបទល្មើសបន្តរៀងហូរហែ គឺអាស្រ័យទៅ  លើ បទប្បញ្ញត្តិច្បាប់ដែលបង្កើតបទល្មើសនោះផ្ទាល់តែម្តង។ ហេតុនេះ ពេលខ្លះ យោងទៅលើអត្ថបទច្បាប់ដែលបានកំណត់បទល្មើស គេអាចទាញជាសេចក្តីសន្និដ្ឋានថា បទល្មើសមួយគឺអាចសម្រេចបានក្នុងពេលតែមួយភ្លែតប៉ុណ្ណោះ មានន័យថា បទល្មើសកើតឡើងក្នុងពេលតែមួយដំណាលនឹងអំពើប្រព្រឹត្ត ហើយដែលគេហៅថា បទល្មើសភ្លាមៗ ។  ឧទាហរណ៍ដូចជា បទឃាតកម្ម, បទលួច ,បទដេញថ្លៃមិនត្រឹមត្រូវ ។ល។ ចំណែកឯសម្រាប់បទល្មើសខ្លះទៀត អំពើសម្ភារៈដែលជាធាតុផ្សំសត្យានុម័តនៃបទល្មើស នឹងប្រព្រឹត្តឡើងបន្តគ្នាជាហូរហែ និងដោយស៊ីសង្វាក់គ្នានៅក្នុងពេលវេលា ដែលកត្តានេះបានឆ្លុះបញ្ចាំងឲ្យឃើញពីចេតនាទុច្ចរិតរបស់ជនល្មើស ដែលបន្តស្ថិតនៅក្នុងពេលវេលាជាកំណត់ណាមួយៗ។ បទល្មើសប្រភេទនេះ ត្រូវបានហៅថា បទល្មើសបន្តរៀងហូរហែ ។ ឧទាហរណ៍ដូចជា បទទទួលផលចោរកម្ម បទបង្ខាំងមនុស្សខុសច្បាប់ជាដើម។ ស្របពេលជាមួយគ្នានេះ ការបែងច...

តើត្រូវអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងពេលវេលាដោយរបៀបណា?

Image
ការអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងពេលវេលា៖ គោលការណ៍មិនប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌ ការអនុវត្តច្បាប់ព្រហ្មទណ្ឌត្រូវគោរពគោលការណ៍២គឺគោលការណ៍ប្រតិសកម្ម និងគោលការណ៍មិនប្រតិសកម្ម។ បើនិយាយអំពីដែនអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងកាល គឺការអនុវត្តច្បាប់ព្រហ្មទណ្ឌត្រូវផ្អែកលើគោលការណ៍ ពីរផ្ទុយគ្នាប៉ុន្តែមិនដាច់ដោយឡែកពីគ្នាទេពោលគឺគោលការណ៍មិនប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌដែលធ្ងន់ជាង និងគោលការណ៍ប្រតិសកម្មច្បាប់ព្រហ្មទណ្ឌដែលស្រាលជាង។ តើគោលការណ៍ប្រតិសកម្ម និងគោលការណ៍ មិនប្រតិសកម្មខុសនោះយ៉ាងដូចម្តេច?គោលការណ៍នេះគឺជាគោលការណ៍គ្រឹះក្នុងការអនុវត្តច្បាប់ព្រហ្មទណ្ឌ? តើគោលការណ៍មិនប្រតិសកម្មច្បាប់ព្រហ្មទណ្ឌដែលធ្ងន់ជាងមានន័យដូចម្តេច? គោលការណ៍មិនប្រតិសកម្មច្បាប់ព្រហ្មទណ្ឌគឺជាគោលការណ៍គ្រឹះនៃនីតិព្រហ្មទណ្ឌ។ សញ្ញាណ នៃគោលការណ៍   នេះ  ចេញមកពីបារាំងដែលកើតមានតាំងតែពីឆ្នាំ១៧៨៩ នៅក្នុងសេចក្តីថ្លៃងការណ៍ ស្តីអំពីសិទ្ធិ ពលរដ្ឋនិង សិទ្ធិមនុស្សរបស់បារាំង ហើយក្លាយជាគោលការណ៍មួយនៅក្នុងរដ្ឋធម្មនុញ្ញបារាំង។  ហើយ គោលការណ៍ នេះគឺជាគោលការណ៍គ្រឹះនៃនីតិសិទ្ធិមនុស្ស និងនៅក្នុងលិទ្ធិប្រជាធិបតេយ្យ ដើម្បីធានា នូវសិទ្ធិសេរីភាព និងសុវត...

គោលការណ៏នៃការទទួលខុសត្រូវព្រហ្មទណ្ឌ

Image
តាមគោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ មានចែងមាត្រា ២៤ នៃក្រមព្រហ្មទណ្ឌ បុគ្គលម្នាក់ៗត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ។ ការទទួលខុសត្រូវព្រហ្មទណ្ឌមានការខុសប្លែកពីការទទួលខុសត្រូវរដ្ឋប្បវេណី ។ បុគ្គលម្នាក់ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ កាលបើបុគ្គលនោះបានប្រព្រឹត្តអំពើណាមួយដែលមានធាតុផ្សំនៃបទល្មើសគ្រាប់គ្រាន់។ ធាតុផ្សំក្នុបទល្មើសព្រហ្មទណ្ឌមានបីគឺៈ ធាតុផ្សំនីត្យានុកូល  ធាតុផ្សំសត្យានុម័ត និង ធាតុផ្សំអត្តនោម័ត។ ផ្នែកទី១ ៖ ធាតុផ្សំនីត្យានុកូល ក.គោលការណ៍នីត្យានុកូលភាព ធាតុផ្សំនីត្យានុកូលគឺជាធាតុផ្សំទាក់ទាងនឹងច្បាប់(មាត្រា ៣ នៃក្រមព្រហ្មទណ្ឌ) ។គោលការណ៍នីត្យានុកូលភាពត្រូវបានទទួលស្គាល់ដោយលិខិតុបករណ៍អន្តរជាតិ ដែលមានតម្លៃជារដ្ឋធម្មនុញ្ញ មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។ គ្មានច្បាប់ចែង គ្មានបទល្មើស គ្មានទោស  ។ ខ.ការអនុវត្តច្បាប់ព្រហ្មទណ្ឌជាទូទៅ ការអនុវត្តច្បាប់ព្រហ្មទណ្ឌដែលត្រូវដោះស្រាយគឺ៖ ១.ការអនុវត្តច្បាប់ព្រហ្មទណ្ឌនៅក្នុពេលវេលា និង ២.ការអនុវត្រច្បាប់ព្រហ្មទណ្ឌនៅក្នុងលំហ។ ១.ការអនុវត្តច្បាប់ព្រហ្មទណ្ឌនៅក្នុពេលវេលា គោលការណ៍មិនប្រតិសកម្មនៃច្ប...

តើមេធាវី គឺជាអ្នកណា?

Image
មេធាវីគឺជាវិជ្ជាជីវៈមួយ ដែលមានលក្ខណៈឯករាជ្យ និងសេរី ត្រូវបានបង្កើតឡើងដើម្បីចូលរួមបម្រើវិស័យយុត្តិធម៌ ហើយវិជ្ជាជីវៈនេះអាចប្រព្រឹត្តទៅបានតែក្នុង ក្របខ័ណ្ឌនៃគណៈមេធាវីតែប៉ុណ្ណោះ នេះបើយោងតាមមាត្រា១ នៃច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី ។ អាជីព ឬមុខរបរជាមេធាវីនេះ បានកើតមានឡើងតាំងពីសតវត្សរ៍ទី៥ មុនគ្រិស្តសករាជមកម្លេះ នៅឯទីក្រុងអាតែន ប្រទេសក្រិច ដែលពេលនោះ មេធាវី គឺជាអ្នកប្រកបរបរស៊ីឈ្នួលនិយាយ ឬ ជជែកពិភាក្សាដេញដោលដោយយកកម្រៃ។ ជាបន្តបន្ទាប់វិជ្ជាជីវៈនេះ ត្រូវបានវិវត្តន៍ទៅតាមចរន្តនៃការរីកចម្រើនរបស់ពិភពលោក ហើយត្រូវបានចងក្រងជាបទដ្ឋាននៃក្របខ័ណ្ឌវិជ្ជាជីវៈជាក់លាក់មួយ។ ដោយឡែកសម្រាប់សង្គមកម្ពុជាវិជ្ជាជីវៈមេធាវីទើបតែហូរចូលក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយនេះតែប៉ុណ្ណោះ។ នៅដើមសតវត្សរ៍ទី២០ អំឡុងទសវត្សរ៍ឆ្នាំ១៩៣០ វិជ្ជាជីវៈមេធាវីត្រូវបានលេចរូបរាងជាផ្លូវការ តាមរយៈព្រះរាជប្រកាសរបស់ព្រះមហាក្សត្រ ប៉ុន្តែនាពេលនោះវិជ្ជាជីវៈនេះ ត្រូវបានគេហៅថា «វិជ្ជាជីវៈស្មាក្តី» ហើយអ្នកអនុវត្ត វិជ្ជាជីវៈនេះហៅថា «អ្នកថណាយក្តី»។ ដោយសារការវិវត្តន៍របស់សង្គមជាតិ ព្រមជាមួយនឹងការដាក់ចេញនូវបទបញ្ញត្តិជាច្រើនដោយរដ្ឋ ដើម្បីធ្វើការគ្រប់គ្រងនូវការវិវត...

យល់ដឹងផ្នែកច្បាប់៖ អាហារកាតព្វកិច្ចតាមផ្លូវច្បាប់

Image
(ភ្នំពេញ)៖ជាទូទៅស្ថានភាពនៃការរស់នៅរបស់មនុស្សម្នាក់ៗនៅក្នុងសង្គមមិនដូចគ្នានោះទេដូចជាស្ថានភាពសេដ្ឋកិច្ច និង ហិរញ្ញវត្ថុជាអាទិ៍ដែលក្នុងនោះយើងឃើញថា មានបុគ្គលមួយចំនួនមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភមួយចំនួនមានភាពក្រីក្រ និងខ្លះទៀតធ្លាក់ខ្លួនក្លាយជាទុរគត់ជន និងអ្នកសូមទានជាអាទិ៍។ អាស្រ័យដូចនេះ ដោយចិត្ដសប្បុរសធម៌ និងសណ្ដោសប្រណី រវាងគ្នានឹងគ្នា មនុស្សម្នាក់ៗត្រូវចេះចែករំលែក និងជួយយកអាសារគ្នាទៅវិញទៅមក ដូចសុភាសិតខ្មែរ ពោលថា ត្រូវចេះជួយគ្នាក្នុងគ្រាក្រ ជាដើម។ លើសពីនោះវប្បធម៌ដែលមាននៅក្នុងសង្គម ដែលតម្រូវឱ្យឪពុកម្ដាយមានករណីកិច្ចចិញ្ចឹមកូន កូនចិញ្ចឹមឪពុកម្ដាយ បងប្អូនផ្គត់ផ្គង់គ្នាទៅវិញទៅមក គឺជាករណីកិច្ចផ្នែកសីលធម៌មួយដែលត្រូវបានប្រជាជនខ្មែរប្រកាន់ខ្ជាប់តាំងពីដើមរៀងមក។ ទន្ទឹមនឹងនោះ ក៏មានស្ថានភាពមួយចំនួន ដែលកូនរមើលគុណឪពុកម្ដាយ ឪពុកម្ដាយបោះបង់កូនចោល បងប្អូនមិនចេះជួយគ្នាក្នុងគ្រាលំបាក សមាជិកគ្រួសារបែកបាក់សាមគ្គីភាព មិនជួយផ្គត់ផ្គង់គ្នាទៅវិញទៅមក ដែលជាស្ថានភាពមួយបង្ករផលប៉ះពាល់ ផ្នែកសីលធម៍ ប្រពៃណីល្អរបស់សង្គមជាតិផងដែរ។ ដោយហេតុដូចនេះ ច្បាប់បានកំណត់នូវសិទ្ធិ និងករណីកិច្ចដល់បុគ្គលម្នាក់ៗ ក្នុងការទាមទារឱ្យមានការផ្គត់...

អំពី៖ បទលួច

Image
  បទលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃតាមគ្រប់មធ្យោបាយក្នុគោលបំណង យកមក ធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ធាតុផ្សំនៃបទលួច៖ -ធាតុនីត្យានុកូលនៃបទលួច តាមធាតុនីត្យានុកូល បទលួច ជាប្រភេទមួយនៃអំពើល្មើសព្រហ្មទណ្ឌដែលមានអត្ថបទច្បាប់ចែង តាមមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ ។ ដោយអនុលោមតាមមាត្រា ៣៥៣ និង មាត្រា​​ ៣៥៤ នៃក្រមព្រហ្មទណ្ឌ ជាវិធានកំណត់បទល្មើស ថាតើអ្វីទៅហៅថា អំពើលួច ? និងទម្រង់នៃអំពើលួចឋាមពល ដែលតម្រូវឲ្យចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ពិសេសដោយឡែក ។ មាត្រា ៣៥៥ នៃក្រមព្រហ្មទណ្ឌ កំណត់វិធានលួចក្នុងគ្រួសារដែលជាបទបញ្ញាត្តិពិសេសផ្តល់អភ័យឯកសិទ្ធិចំពោះការលួចក្នុងសាច់ញាតិ ឬសហព័ន្ធមិនឲ្យមានការទទួលខុសត្រូវព្រហ្មទណ្ឌ ។ -ធាតុសត្យានុម័តនៃបទលួច តាមធាតុសត្យានុម័ត បទលួច ជាទម្រង់មួយនៃអំពើល្មើសព្រហ្មទណ្ឌដែលប្រព្រឹត្តកើតចេញពីសញ្ញាណលក្ខណៈ ដែលមានក្នុងមាត្រា ៣៥៣ ដល់ មាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។ ដូច្នេះនៅក្នុងធាតុសត្យានុម័តនៃបទលួចមាននូវអំពើល្មើសមួយចំនួនរួមមាន៖ អំពើលួចដោយការលាក់បំបាំង, អំពើលួចដោយប្រើហិង្សា, អំពើលួចដោយការកាប់គាស់ទម្លុះ ទម្លាយ,ទ្រព្យសម្បត្តិ ឬវត្ថុដែលលួចនោះជាទ្រព្យកម្មសិទ...

នីតិវិធីនៃការកសាងច្បាប់

Image
  នីតិវិធីពិនិត្យ និង អនុម័តសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់៖  ១, សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ក-សេចក្តីព្រាងច្បាប់ -ក្រសួងសាមីរៀបរៀងសេចក្តីព្រាងច្បាប់ម្នាក់ឯង ឬដោយសហការជាមួយក្រសួង ឬស្ថាប័នផ្សេងទៀតដែល ត្រូវបានសិក្សាដោយក្រុមអ្នកច្បាប់ ( ពិនិត្យធម្មនុញ្ញភាព និងច្បាប់ពាក់ព័ន្ធទាំងឡាយ ដែលនៅធរមាន ) -រួចបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ។ -ការប្រជុំអាចធ្វើមួយលើក ឬច្រើនលើក ហើយត្រូវដាក់ជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីពិនិត្យ និង សម្រេច ។ -នាយករដ្ឋមន្ត្រីត្រូវបំពេញទម្រង់បែបបទ ដើម្បីផ្ញើសេចក្តីព្រាងច្បាប់ជូនប្រធានរដ្ឋសភា មានជាអាទិ៍ អត្ថបទ សេចក្តីព្រាងច្បាប់ និងលិខិតស្នើសុំឱ្យរដ្ឋសភាពិនិត្យ និងអនុម័ត សេចក្តីថ្លែងហេតុ ដែលចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រី ។ ខ- សេចក្តីស្នើច្បាប់របស់តំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភា -តំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភា អាចផ្តួចផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់ ។ -សេចក្តីស្នើច្បាប់ដើម ត្រូវបានដាក់ឱ្យក្រុមអ្នកជំនាញច្បាប់ដែលពាក់ព័ន្ធប្រជុំពិនិត្យ ពិភាក្សាអំពីធម្មនុញ្ញភាព និងបញ្ហាទាក់ទងទៅនឹងច្បាប់នានាជាធរមាន រហូតដល់សម្រេចបានជាសេចក្តីស្នើច្បាប់ចុងក្រោយ ។ -អ្នកតែងសេចក្ត...

ចូរនិយាយពីភាពខុសគ្នានៃតួនាទីរបស់សាលាជម្រះក្តីនីមួយៗ

Image
ភាពខុសគ្នានៃតួនាទីរបស់សាលាជម្រះក្តីនីមួយៗ ៖ - សាលាជម្រះក្តីជាន់ទាប ឬសាលាដំបូង តុលាការខេត្ត-ក្រុង មានសមត្ថកិច្ចលើខេត្ត-ក្រុងនោះក្នុងនាមជាតុលាការផ្នែកព្រហ្មទណ្ឌទទួលជំនុំជំរះបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ។  តុលាការយោធា ទទួលជំនុំជម្រះក្តីតែលើបទល្មើសយោធាប៉ុណ្ណោះ ដែលជាបទល្មើសជាប់ទាក់ទងទៅនឹងយោធិនហើយដែលពាក់ព័ន្ធ ដល់វិស័យយោធាឬកំហូចខាតទ្រព្យសម្បត្តិយោធា ។ បទឧក្រិដ្ឋឬបទល្មើសនឹងច្បាប់សាមញ្ញ ដែលប្រព្រឹត្តដោយយោធិននឹងត្រូវទទួលការជំនុំជម្រះនៅតុលាការខេត្តក្រុង ។ - សាលាជម្រះក្តីជាន់ខ្ពស់ សាលាឧទ្ធរណ៍  មានសមត្ថកិច្ចនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ។ សាលាឧទ្ធរណ៍ទទួលជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍ដែល ប្តឹងមិនសុខចិត្តនឹងសេចក្តីសម្រេចទាំងឡាយរបស់តុលាការយោធាឬតុលារ ខេត្តក្រុង ។ តុលាការកំពូល  មានសមត្ថកិច្ចនៅលើដែនដីទាំងមូលនៃព្រះរាជាណាចក្រកម្ពុជា ។ តុលាការកំពូលជំនុំជម្រះលើអង្គច្បាប់ឥតជំនុំជម្រះលើអង្គហេតុទេ ។ តែមានជំនុំជម្រះលើអង្គហេតុផងដែរក្នុងករណីដែលមានបណ្តឹងសារទុក្ខលើកទី ២។ ផ្សាយបន្តដោយ៖ Klart Dean

តើអ្វីទៅជាអាជ្ញាយុកាល?

Image
អាជ្ញាយុកាលជារយៈពេលមួយកំណត់ដោយច្បាប់ ដែលផុត រយៈពេលនេះបុគ្គលម្នាក់អាចបាត់បង់សិទ្ធិណាមួយរបស់ខ្លួន ឬអាចទាមទារសិទ្ធិណាមួយជាប្រយោជន៍ផ្ទាល់ខ្លួន។ជាទូទៅអាជ្ញាយុកាលមានពីរប្រភេទគឺ៖ អាជ្ញាយុកាលនៃបទល្មើស ឬអាជ្ញាយុកាលនៃបណ្តឹងអាជ្ញា ជារយៈពេលមួយកំណត់ដោយច្បាប់ ដែលផុតរយៈពេលនេះ ព្រះរាជអាជ្ញាពុំអាចធ្វើការចោទប្រកាន់បានទេ ឬអាចនិយាយបានម្យ៉ាងទៀតថា ព្រះរាជអាជ្ញាពុំអាចដាក់បណ្តឹងអាជ្ញាឲ្យមានចលនាបានឡើយ។ជាគោលការណ៍ អាជ្ញាយុកាលនៃបទល្មើសចាប់ផ្តើមគិតពីថ្ងៃដែលបានប្រព្រឹត្តបទល្មើសតទៅ។ ហើយថិរវេលានៃអាជ្ញាយុកាលនៃបទល្មើសមានដូចតទៅ៖ - ១៥ឆ្នាំ ចំពោះបទឧក្រិដ្ឋ - ៥ឆ្នាំ ចំពោះបទមជ្ឈឹម - ១ឆ្នាំ ចំពោះបទលហុ អាជ្ញាយុកាលនៃទោស ជារយៈពេលមួយកំណត់ដោយច្បាប់ដែលផុតរយៈពេលនេះ ទោសពុំអាចអនុវត្តបានទៀតទេ។ ថិរវេលានេះ ចាប់ផ្តើមគិតពីថ្ងៃដែលសេចក្តីសម្រេចផ្តន្ទាទោសបានចូលជាស្ថាពរ។ រីឯថិរវេលាអាជ្ញាយុកាលនៃទោសមានដូចតទៅ៖ - ទោសដែលប្រកាស ចំពោះបទឧក្រិដ្ឋមានអាជ្ញាយុកាល ២០ឆ្នាំ។ - ទោសដែលប្រកាស ចំពោះបទមជ្ឈឹមមានអាជ្ញាយុកា ៥ឆ្នាំ។ - ទោសដែលប្រកាស ចំពោះបទលហុមានអាជ្ញាយុកាល ១ឆ្នាំ៕  ផ្សាយបន្តដោយ៖ Klart Dean