Posts

Showing posts from January, 2021

តើ​ព្រះ​រាជអាជ្ញា និង​អគ្គ​ព្រះ​រាជអាជ្ញា អាច​ប្ដឹង​បដិសេធ​លើ​សាល​ក្រម ​ឬ​សាល​ដីកា​បាន​ដែរ​ឬ​យ៉ាង​ណា?

Image
ព្រះ​រាជ​អាជ្ញា​អាច​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ដោយ​មិន​សុខ​ចិត្ដ លើ​ការស៉ើបអង្កេតសាលក្រមព្រហ្មទណ្ឌរបស់សាលា​ដំបូង​ខេត្ត-ក្រុង​បាន។ ចំណែក​អគ្គ​ព្រះ​រាជអាជ្ញា​អាច​ប្ដឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល​ចំពោះ​ សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍។ ជា​ឧទាហរណ៍៖ ១, ជន​ជាប់​ចោទ​ត្រូវ​មាន​ទោស​ក្នុង​បទ​ឧក្រិដ្ឋ​ដែល​ច្បាប់​បាន​កំណត់​ទោស​ពី ៣ ឆ្នាំ​ទៅ ១០ ឆ្នាំ​ហើយ​តុលាការ​នៃ​សាលា​ដំបូង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ៥ ឆ្នាំ តែ​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​មិន​សុខ​ចិត្ដ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍។ សាលា​ឧទ្ធរណ៍​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​ទុក​ជា​បាន​ការ​ទាំង​មូល។  ២, ជន​ជាប់​ចោទ​ត្រូវ​មាន​ទោស​ក្នុង​បទ​ឧក្រិដ្ឋ ដែល​ច្បាប់​បាន​កំណត់​ទោស​ដាក់​ពន្ធនាគារ​ពីបី​ឆ្នាំ​ទៅ​ដប់​ឆ្នាំ តែ​ត្រូវ​សាលា​ដំបូង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ៩​ឆ្នាំ តែ​ត្រូវ​ជន​ជាប់​ចោទ​ប្ដឹង​ឧទ្ធរណ៍។ ពេល​ជម្រះ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​កែ​ប្រែ​ទណ្ឌកម្ម​ទោស​ពីដាក់​ពន្ធនាគារ ៩​ឆ្នាំ មក ៤ ឆ្នាំ​វិញ​ក្នុង​ករណី​នេះ៖  ក- អគ្គ​ព្រះ​រាជអាជ្ញា​មិន​សុខ​ចិត្ដ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ បាន​ប្ដឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល។ ខ- ពិរុទ្ធ​ជន​ឬ​តំណ...

តើចៅក្រម និងព្រះរាជអាជ្ញាចែកចេញជាប៉ុន្មាន?

Image
នៅក្នុងប្រព័ន្ធគតិយុត្តិកម្ពុជា ក, ចៅក្រមត្រូវបានបែងចែកជាពីរគឺ៖ ចៅក្រមអសនៈ និងចៅក្រមអយ្យការ។ ១, ចៅក្រមអសនៈ (អាចហៅម្យ៉ាងទៀតថាចៅក្រមអង្គុយ) គឺជាចៅក្រមនៃផ្នែកយុត្តាធិការ (ផ្នែកតុលាការ) ដែលមានអំណាចជំនុំជម្រះក្តី និងសម្រេចសេចក្តីដោយសាលក្រម សាលដីកា និងដីកាសម្រេច ។  មួយវិញទៀតនៅក្នុងនីតិវិធីព្រហ្មទណ្ឌ  ចៅក្រមអសនៈត្រូវបានបែងចែកជាពីរទៀតគឺ៖ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ។ ២, ចៅក្រមអយ្យការ (អាចហៅថាម្យ៉ាងទៀតថាចៅក្រមឈរ ព្រោះចៅក្រមឈរត្រូវក្រោកឈរនៅពេលធ្វើសេចក្តីសន្និដ្ឋានប្តឹងសុំ) ត្រូវបានស្គាល់ថាជា ព្រះរាជអាជ្ញាដែលមានតួនាទីការពារផលប្រយោជន៍សាធារណៈ និងធានាសុខសណ្តាប់ធ្នាប់សង្គម តាមរយៈការធ្វើបណ្តឹងអាជ្ញា ប្តឹងទៅតុលាការដើម្បីឲ្យតុលាការផ្ដន្ទាទោសជនល្មើស។ ខ, ក្រឡាបញ្ជី គឺជាមន្ត្រីជាន់កណ្តាលខាងតុលាការ និងជាលេខាធិការផ្ទាល់របស់ចៅក្រម និងព្រះរាជអាជ្ញាក្នុងការជួយសម្រួលនូវការងារបច្ចេកទេសផ្នែកនីតិវិធីនៃរឿងក្តី ។  ក្រឡាបញ្ជីត្រូវបានបែងចែកជាពីរគឺ៖ - ក្រឡាបញ្ជីតុលាការ(ចៅក្រម)  - និង ក្រឡាបញ្ជីអយ្យការ(ព្រះរាជអាជ្ញា) ។ ប្រភព៖ មេធាវី លី ឆេង ផ្សាយបន្តដោយ៖ Klart Dean  

កិច្ចសន្យាលក់ទិញក្នុងក្រមរដ្ឋប្បវេណី

Image
តាមនិយមន័យ ដែលមានចែងក្នុងមាត្រា ៥១៥ នៃក្រមរដ្ឋប្បវេណី កិច្ចសន្យាលក់ទិញ គឺជាកិច្ចសន្យាមួយ ដែលភាគីម្ខាង ហៅថា “អ្នកលក់” មានករណីយកិច្ចត្រូវផ្ទេរកម្មសិទ្ធិលើវត្ថុណាមួយ ទៅឲ្យភាគីម្ខាងទៀត ហៅថា “អ្នកទិញ” ហើយអ្នកទិញនេះ មានករណីយកិច្ចទូទាត់លុយ ជាថ្លៃវត្ថុនោះ ទៅឲ្យអ្នកលក់។ បើមើលទៅលើនិយមន័យនេះ យើងឃើញថា កិច្ចសន្យាលក់ទិញគឺជាកិច្ចសន្យា ដែលយើងធ្វើញឹកញាប់ជាងគេ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ពេលខ្លះយើងក៏ចាប់អារម្មណ៍ដឹងថា វាជាកិច្ចសន្យាលក់ទិញ ដូចជា ការលក់ទិញដីធ្លី ផ្ទះ ជាដើម។ ពេលខ្លះក៏យើងធ្វើកិច្ចសន្យាលក់ទិញ ដោយមិនចាប់អារម្មណ៍ដឹងខ្លួនថា កំពុងតែចុះកិច្ចសន្យាលក់ទិញ ដូចជា ពេលយើងទៅផ្សារទិញខោអាវ ទិញសាច់ត្រី បន្លែ ឬក៏ទៅទិញគ្រឿងទេស (ប៊ីចេង អំបិល ស្ករ) គឺសុទ្ធសឹងជាកិច្ចសន្យាទិញលក់។ ក៏ប៉ុន្តែ នៅក្នុងការលក់ទិញ ដូចដែលរៀបរាប់ខាងក្រោយនេះ យើងមិនដែលមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរទេ គឺធ្វើឡើងត្រឹមតែផ្ទាល់មាត់ទទេ។ តើវាជាកិច្ចសន្យាលក់ទិញ ដែលមានសុពលភាពតាមផ្លូវច្បាប់ដែរឬទេ?   កិច្ចសន្យាលក់ទិញជាទូទៅ ច្បាប់មិនតម្រូវថាត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរទេ (មាត្រា ៥១៦ នៃក្រមរដ្ឋប្បវេណី) លើកលែងតែករណីដែលមានបញ្ញត្តិពិសេសណាមួយ (ឧទាហរណ៍ ...

ហេតុអ្វីយើងត្រូវធ្វើបណ្តាំមត៌ក?

Image
មនុស្សមួយចំនួនធំនៅពេលដែលនិយាយពីការជ្រើសរើសអ្នកស្នងបណ្តាំមត៌កឬ ការធ្វើបណ្តាំមត៌កតែងតែមានមតិ និងគំនិតអវិជ្ជាមាន។ ប៉ុន្តែ ការរៀបចំផែនការអនាគតមួយនេះបានដើរតួយ៉ាងសំខាន់ ក្នុងការបញ្ចៀសនូវហានិភ័យ ឬជម្លោះរវាងអ្នកដែលនឹងទទួលបានមត៌ក។ បណ្តាំមរតក ឬតាមន័យច្បាប់ហៅថា “មត៌កសាសន៍” គឺជាលិខិតបណ្តាំផ្ទេរទ្រព្យសម្បត្តិដែលបានធ្វើឡើងដោយឆន្ទៈបុគ្គលម្នាក់ ឬមតកជនតាមទម្រង់ដែលកំណត់ដោយច្បាប់ក្នុងគោលបំណងបែកចែកទ្រព្យបន្ទាប់ពីបុគ្គលដែលទួលមរណៈភាពនោះទៅឱ្យអ្នកស្នង ឬសន្តតិជន (បុគ្គលដែលស្នងទ្រព្យសម្បតិ្ត)។ ហេតុអ្វីយើងត្រូវធ្វើបណ្តាំមត៌ក? បានជាយើងត្រូវធ្វើបណ្តាំមត៌ក ពីព្រោះ៖ ១. ដើម្បីកណត់អ្នកដែលទទួលកេរមត៌ក៖ ច្បាប់នឹងដើរតួ​ជាអ្នកចាត់ចែងជំនួសមតកជនក្នុងករណីមិនមានបណ្តាំមត៌ក។ បើសិនមតកជនមិនបានកំណត់អ្នកដែលនឹងទទួលកេរមត៌កឱ្យបានច្បាស់លាស់ទេ​ បទប្បញ្ញតិ្តនៃច្បាប់រដ្ឋប្បវេណីក្នុងគន្ថីទី ៨ នឹងដើរតួជំនួសក្នុងការបែកចែក ឬរៀបចំនូវកេរនោះជំនួសមតកជន។ ២. ដើម្បីការពារនូវជម្លោះរវាងក្រុមគ្រួសារក្នុងការបែកចែកអចលនាទ្រព្យរបស់មរតកជន៖ យើងធ្លាប់លឺជារើយៗមកហើយនូវជម្លោះរវាងក្រុមគ្រួសារដើម្បីទាមទារនូវទ្រព្យឪពុកម្តាយទៅពេលដែលពួកលោកបានទទួលអនិច្ចកម្មទៅ។ វាគឺជាគំ...