Posts

Showing posts from February, 2021

តើជនបរទេសអាចសុំចូលសញ្ជាតិខ្មែរតាមរយៈអ្វីខ្លះ?

Image
ច្បាប់សញ្ជាតិ , ជនបរទេស  ជាធម្មតាជនជាតិខ្មែរតែងតែ ទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិ។ ម្យ៉ាងវិញ ការចាប់កំណើតនៅក្នុងទឹកដឹកម្ពុជា ក៏ទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិដូចគ្នា។ ដោយឡែកចំពោះជនបរទេសដែល ចង់បានជាសញ្ជាតិខ្មែរ គឺត្រូវគោរពតាម លក្ខខណ្ឌ និងវិធានផ្សេងៗដែល ប្រទេសកម្ពុជាបានកំណត់ឡើង ដើម្បីអោយជនបរទេស អាចទទួលបានសញ្ជាតិជាខ្មែរ ដោយយោងទៅតាម ច្បាប់ស្តីពីសញ្ជាតិ និងអនុក្រឹត្យផ្សេងៗទៀតរបស់រាជរដ្ឋា​ភិបាល។ ដោយអនុលោមទៅតាមច្បាប់ស្តីពីសញ្ជាតិថ្មី  នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងអនុម័តកាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០១៨ បានចែងថា ជនបរទេសដែលមានបំណងចង់សុំសញ្ជាតិខ្មែរ ត្រូវអនុវត្តទៅតាមរយៈ៖  ១. ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ យោងតាមមាត្រា ១០ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថា កូនជនបរទេសដែលត្រូវបានសុំជាកូនស្មុំពេញលេញដោយសហព័ទ្ធពលរដ្ឋខ្មែរ ត្រូវទទួលបានសញ្ជាតិខ្មែរ នៅពេលដែលស្មុំកូនពេញលេញត្រូវបានបង្កើតឡើងស្របតាមច្បាប់ជាធរមាន។          ២. ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ យោងតាមមាត្រា ១១ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថា​ ស្រ្តី ឬបុរសដែលយកប្តី ឬប្រពន្ធពលរដ្ឋ...