Posts

ច្បាប់ស្ដីពី៖ អន្តោប្រវេសន៍(១៩៩៤)

Image
  ច្បាប់ស្តីពី អន្តោប្រវេសន៍   (1994)  by  រដ្ឋសភា Page:NA1-1994 11-Immigration.pdf/1 [  1  ] ច្បាប់ ស្តីពី អន្តោប្រវេសន៍ ១០៣៩ ជំពូកទី ១ បទបញ្ញត្តិទូទៅ មាត្រា ១ ច្បាប់នេះមានគោលដៅគ្រប់គ្រងជនបរទេសគ្រប់រូប ដែលមកស្នាក់នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា ២ ត្រូវចាត់ទុកជាជនបរទេស ជនណាដែលគ្មានសញ្ជាតិជាខ្មែរ ដោយគ្មានរើសអើងទោះបីជននោះមានសញ្ជាតិ ជំនឿ សាសនា​ ឫមានដើមកំណើតណាមួយក៏ដោយ។ មាត្រា ៣ ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូប លើកលែងតែក្នុងករណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជាជាភាគីហត្ថលេខី ទោះបីជាជននោះបានចូលមកតាំងលំនៅមុនពេលដែលច្បាប់នេះចូលជាធរមានហើយក៏ដោយ។ មាត្រា ៤ អនុលោមតាមល័ក្ខខ័ណ្ឌនៃប្រវេសន៍ និងការស្នាក់អាស្រ័យនៅប្រទេសកម្ពុជា ជនបរទេសត្រូវចែកជាបីប្រភេទគឺ៖ ១. ជនបរទេសមិនមែនអន្តោប្រវេសន្ត ២. ជនបរទេសអន្តោប្រវេសន្ត ៣. ជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន។ 1041 [  3  ] មាត្រា ៥ ការគ្រប់គ្រងជនបរទេសជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ ក្រសួងនេះត្រូវមានស្ថាប័នមួយដើម្បីទទួលខុសត្រូវកិច្ចការអន្តោប្រវេសន៍។ មាត្រា ៦ ក្រសួងមហាផ្ទៃត្រូវកំណត់អំពីបែបបទន...