Posts

Showing posts from September, 2020

ក្នុងឋានៈខ្លួនជាអ្នកផ្តល់យុត្តិធម៌ដ៏ត្រឹមត្រូវចៅក្រមត្រូវវៀរចាកដាច់ខាត អគតិ ឬសេចក្ដីលម្អៀង ៥ យ៉ាងគឺ ៖

Image
  ១, ឆន្ទាគតិ (ឆ័ន-ទាគៈតិ) ជា សេចក្ដីលម្អៀងព្រោះស្រឡាញ់ ២, ភយាគតិ (ភៈយាគៈតិ) ជា សេចក្ដីលម្អៀងព្រោះខ្លាចបុណ្យ ខ្លាចអំណាច ឬខ្លាចចិត្តគេ  ៣, ទោសាគតិ (ទោសាគៈតិ) ជា សេចក្ដីលម្អៀងព្រោះស្អប់  ៤, លោភាគតិ (លោភាគៈតិ) សេចក្តីលម្អៀង ដោយសេចក្តីប្រាថ្នាចង់បានរបស់អ្វីមួយជាប្រយោជន៍ដល់ខ្លួន និង  ៥, មោហាគតិ (មោហាគៈតិ) សេចក្ដីលម្អៀងព្រោះល្ងង់ ព្រោះពុំយល់ការខុសត្រូវ ។ ក្នុងបណ្តារឿងព្រេងខ្មែរភាគច្រើន យុត្តិធម៌ តែងផ្តល់ជូនគូរទំនាស់ ដោយឈរលើ ការវិនិច្ឆ័យរបស់ តួអង្គ សុភាទន្សាយ (តំណាងឲ្យ អ្នកមានបញ្ញា) ចាំជួយដោះស្រាយបញ្ហារបស់តួអង្គសត្វ និង អង្គព្រះមហាក្សត្រ (តំណាងឲ្យអំណាចលើសគេ) រកយុត្តិធម៌ឲ្យតួអង្គមនុស្ស។ វីរៈបុរសក្នុងរឿងព្រេងអាចមិនមែនជា ចៅក្រម ពីព្រោះ កេរ្តិ៍ឈ្មោះ តួអង្គចៅក្រម មិនសូវជា ល្អប៉ុន្មានទេ។ មិនល្អ ដោយសារ រាល់ការសម្រេចសេចក្តីលើរឿងក្តីណាមួយ តែងមានអ្នកឈ្នះដែលអបអរ និងអ្នកចាញ់ក្តីដែលមុសា។ ម្លោះហើយ អ្នកចាញ់ដែលមិនសុខចិត្ត តែងស្រែកប្តឹងផ្តល់ រហូតដល់ជួបតួអង្គ ដែលជាទីគោរពលើសអស់អង្គតុលាការ ទើបពួកគេ ស្ងប់ចិត្ត លែងហ៊ានតវ៉ា។ តាមប្រពៃណីយុត្តិធម៌ខ្មែរបុរាណ ក្នុងឋានៈជា ចៅក្រមកំពូល ព្រះមហាក្សត្រ តែងក...

នីតិវិធីនៃការលែងលះ និងកូន

Image
  សេចក្ដីផ្ដើម៖ នៅក្នុងបរិយាកាសអាប់អួរនៃការលែងលះកំពុងគ្របដណ្ដប់គ្រប់ទិសទី។ ការចែកផ្លូវគ្នារបស់គូរស្វាមីមិនមែនជារឿងងាយស្រួលដូចលុបអេតាស៊ីវិលនៅតុលាការឡើយ ការលែងលះបន្សល់ទុកនូវការឈឺចាប់ដល់ភាគីទាំងសងខាងបើពួកគេគ្មានកូននោះមិនអីទេ។ ផ្ទុយទៅវិញបើពួកគេមានកូនបញ្ហាកាន់តែស្មុគស្មាញ គឺកូននឹងក្លាយទៅជាជនរងគ្រោះដោយ សារការលែងលះពេលនោះបញ្ហានឹងកើតមានឡើងចំពោះអ្នកទាំងពីរ គឺការចិញ្ចឹមបីបាច់ថែរក្សាកូនក្រោយពេលលែងលះគ្នា។ យើងបានសិក្សាលក្ខខណ្ឌនៃការលែងលះ និងនិតិវិធីនៃការលែងលះរួចមកហើយពេលនេះ យើងនិងសិក្សាអំពីការលែងលះនិងកូន។ និយមន័យពាក្យ ការលែងលះ៖ ការលែងលះ គឺជាការផ្ដាច់ចំណងអាពាហ័ពិពាហ៍របស់ប្ដីប្រពន្ធដែលបានរៀបអាពាហ៍ពិពាហ៍ពេញលក្ខណៈច្បាប់ដែលអ្នកទាំងពីរបានរស់នៅជាមួយគ្នាអាស្រ័យដោយសហព័ទ្ធទាំងពីរព្រមព្រៀងគ្នា ឬសហព័ទ្ធណាមួយសំណូមពរសុំដាច់សមគ្គសង្វាសនិងត្រូវតុលាការសម្រេចតាមបញ្ញាត្តិនៃច្បាប់។ នៅពេលសាលក្រមលែងលះចេញស្ថាពរហើយ  តើផ្ដល់ផលវិបាកយ៉ាងដូចម្ដេចខ្លះចំពោះសហព័ទ្ឋ និង កូន? ការលែងលះផ្ដល់វិបាកចំពោះសហពន្ធ័ និងកូនដូចខាងក្រោម៖ ផលវិបាកចំពោះសហពន្ធ័អានុភាពលើកូន ១.ផលវិបាកចំពោះសហព័ទ្ធ ការលែងគឺបណ្ដាលឲ្យមានការដាច់សមគ្គសង្វាស់រវាងសហព័...

ប្រវត្តិកោះត្រល់

Image
កោះត្រល់ នៃដែនសមុទ្រកម្ពុជា ដែលដើមឡើយជា កោះប្រវត្តិសាស្ត្រ នៃ ប្រទេសកម្ពុជា បានត្រូវកត់ត្រា ដាក់ចូលក្នុង សៀវភៅសិក្សាសង្គមថ្នាក់ទី៨ នៃ ការបោះពុម្ពផ្សាយឆ្នាំ ២០១១ របស់ក្រសួងអប់រំ យុវជន និង កីឡា គឺជា ការបង្កើតបាននូវការរំលឹកឡើងវិញ ពី ប្រវត្តិកោះសមុទ្រដ៏ធំមួយនេះ ធ្លាប់ស្ថិតនៅក្នុងការគ្រប់គ្រង របស់ កម្ពុជា កាលពីសម័យរាជាណាចក្រមុនៗ គឺ នៅមុន ការចូលមកដាក់នឹមត្រួតត្រារបស់អតីតអាណានិគម បារាំងនៅឆ្នាំ១៨៦៣។ នៅក្នុងសៀវភៅសិក្សាសង្គមរបស់សិស្សថា្នក់ទី៨ នៅទំព័រទី៣ បានសរសេរថា តំបន់មាត់សមុទ្រ តំបន់នេះស្ថិតនៅ ប៉ែកនិរតីប្រទេសកម្ពុជា មានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប និង ខេត្តកំពត ហើយចែកចេញជាបីផ្នែក មានទំនាបឆ្នេរ  និងឈូង និងមានប្រវែង ៤៤០គីឡូម៉ែត្រ ពីតំបន់ចាំយាមព្រំដែនថៃ ដល់ហាទៀងព្រំដែនប្រទេសវៀតណាម។ ឈូងសមុទ្រកម្ពុជា សំបូរដោយប្រជុំកោះ ដូចជា កោះកុង កោះរ៉ង់ កោះរង់សន្លឹម កោះថ្មី កោះទន្សាយ កោះតាង កោះពូលូវៃ ហៅកោះអាចម៍សេះជាដើម។ ប៉ុន្តែកោះត្រល់ ជាកោះភ្នំដ៏ធំមួយនៅបាំងពីមុខខេត្តកំពត ដែលពីដើមឡើយជាផ្នែកមួយនៃទឹកដីខ្មែរ បច្ចុប្បន្ននេះ បានកាន់កាប់ដោយប្រទេសវៀតណាម ដែលភាសាវៀតណាម ហៅថា កោះភូកុក (Phu Quoc) ។ ប៉ុន្តែប្រវត្តិ...

សាលាជំរះក្ដី

Image
  យោងតាមមាត្រា៥១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ អំណាចគ្រប់គ្រងរដ្ឋត្រូវបានបែងចែកជាបីដាច់ដោយឡែកពីគ្នា គឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ តុលាការ គឺជាស្ថាប័នឯករាជ្យមួយ ដែលមានអំណាចក្នុងការជំនុំជម្រះគ្រប់រឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង។ អំណាចតុលាការត្រូវបានអនុវត្តតាមរយៈសាលាជម្រះក្តី ដែលត្រូវបានបែងចែកជាពីរជាន់ គឺ សាលាជម្រះក្តីជាន់ទាប មានសាលាដំបូង និងសាលាជម្រះក្តីជាន់ខ្ពស់ មានសាលាឧទ្ធរណ៍ និងតុលាការកំពូល នេះបើយោងតាមមាត្រា៣ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ។ សាលាជម្រះក្តីជាន់ទាប ត្រូវបានដាក់ឲ្យមាននៅគ្រប់រាជធានី-ខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានហៅថា សាលាដំបូងរាជធានី-ខេត្ត លើកលែងតែករណីខេត្តកំពត និងខេត្តកែប គឺមានសាលាជម្រះក្តីតែមួយរួមគ្នា គឺសាលាដំបូងខេត្តកំពត ។ ជាគោលការណ៍ សាលាជម្រះក្តីជាន់ទាបត្រូវបែងចែកជាតុលាការជំនាញដូចជា តុលាការព្រហ្មទណ្ឌ តុលាការរដ្ឋប្បវេណី តុលាការការងារ និងតុលាការ ពាណិជ្ជកម្មជាដើម ។ ដោយឡែក តុលាការយោធា ក៏ត្រូវបានចាត់ចូលជាសាលាជម្រះក្តីជាន់ទាបផងដែរ ដោយតុលាការនេះមានលក្ខណៈពិសេស ទទួលដោះស្រាយតែទៅលើរឿងក្តីដែលមានចរិតលក្ខណ...

ប្រព័ន្ឋច្បាប់Common Law និង Civil Law

Image
សេចក្ដីផ្ដើម៖ ច្បាប់ជាបញ្ញាតិ្តដែលចែងមកដោយតម្រូវឱ្យបុគ្គលគ្រប់រូបដែលស្ថិតនៅក្រោមបង្គាប់ត្រូវតែធ្វើតាមដោយមានលក្ខណះបង្ខំ។ អ្វីទាំងអស់ដែលច្បាប់បានចែងឡើងអោយមនុស្សគ្រប់រូបអនុវត្តតាម ក៏ព្រោះដើម្បីអោយមាន ស្ថេរភាពក្នុងសង្គម ក៏ ដើម្បីសង្គមមួយនេះក្លាយជាសង្គមមួយមានរបៀបរៀបរយ...។ បន្តែមកដល់សម័យ ពិភពលោកបានបែងច្បាប់ចេញជា ២ គឺៈ  ច្បាប់ Common Law និង ច្បាប់ Civil Law។ ដោយសង្កេតឃើញថាប្រព័ន្ធច្បាប់ទាំង២នេះមានលក្ខណះខុសគ្នាខ្ញុំសូមលើកឡើងនូវបទបង្ហាញស្ដីពីផ្នែកតូចមួយនៃប្រព័ន្ធច្បាប់ប្រទេសដែលប្រើច្បាប់ Common Law និង Civil Lawនោះគឺតួនាទីរបស់ស្ថាប័នតុលាការក្នុងប្រទេសប្រកាន់ច្បាប់ Common Law និង តួនាទីរបស់ស្ថាប័នតុលាការក្នុងប្រទេសប្រកាន់ច្បាប់ Civil Law។ »ច្បាប់ Common Law ១.ប្រវត្តិសង្ខេបនៃប្រព័ន្ធ Common Law ដំបូងច្បាប់នេះបានរីកចំរើននៅចក្រភពអង់គ្លេសហើយបានគ្របដណ្ដប់ស្ទើរតែទូទាំងពិភពលោកនា សម័យអាណានិគមដោយសារការពង្រីកអំណាចអាណានិគមរបស់អង់គ្លេសមកលើពិភពលោក។ ដោយឥឡូវនេះ ច្បាប់នេះមាននៅ សហរដ្ឋអាមេរិក, អង់គ្លេស, កាណាដា, អូស្រ្តាលី, នូវែលហ្សេឡង់, អាហ្រ្វិកខាងត្បូង, សហព័ន្ធ ម៉ាឡេស្យា, សឹង្ហបូរី, ភីលីពីន, មីយ៉ាន់មា...។...